发布作品

简体中文

TNAOT News

· 03-27

អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

#NEW NEWS# #សង្គម# #ក្រសួងទេសចរណ៏# #ព័ត៌មានសង្គម# #កុងស៊ុលកិត្តិយស#

3108

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ជួបសម្តែងការគួរសម និងពិភាក្សាការងារ អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស ដែលនឹងសហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

អគ្គកុងស៊ុលកិត្តិយសចំនួន៨រូប ដែលបានចូលជួបជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ រួមមាន៖ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់ លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ថ្នាក់ដឹកនាំកម្ពុជា និងអគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស បានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។ ក្នុងជំនួបនេះ កុងស៊ុលកិត្តិយសក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរដែលបានផ្តល់ជូនអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជាជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)