发布作品

简体中文

TNAOT News

· 03-27

វត្ថុបុរាណខ្មែរចំនួន២ ក្នុងរចនាបទបាភួន សតវត្សរ៍ទី១១ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

#NEW NEWS# #សង្គម# #វិស័យទេសចរណ៍# #កម្ពុជា# #ព័ត៌មានសង្គម# #កុងស៊ុលកិត្តិយស#

2782

ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតតែងតាំងថ្មីកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរនេះ បានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

វត្ថុបុរាណខ្មែរទាំងពីរ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០។ 

ក្នុងពិធីខាងលើ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ(អ.ស.ប) រួមទាំងមន្រ្ដីការទូតនៃតំណាងស្ថានបេសកកម្មអចិន្រៃ្ដយ៍កម្ពុជាប្រចាំ អ.ស.ប ផងដែរ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

កូដណែនាំ 91815366

· 昨天

👍👍

អូនតា លេខកូដ63230368

· 03-28

🙏🙏🙏

  • 1
前往

精彩推荐