
TNAOT News
· 03-27
ក្រោយប្រារព្ធពិធីបុណ្យទន្លេដោយជោគជ័យ ខេត្តតាកែវនឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅសួនច្បារមាត់បឹងតាកែវ
#កម្មវិធីតាកែវសង្រ្កាន្ត# #NEW NEWS# #សង្គម# #ពិធីបុណ្យទន្លេលើកទី៩# #ព័ត៌មានសង្គម# #ឯកឧត្តម វ៉ី សំណាង#
2993
បន្ទាប់ពីរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរឲ្យកកត់សម្គាល់ នៅពេលនេះរដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីបន្តទៀតដែលនឹងកក្រើក ប្លែកជាងឆ្នាំមុនៗ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្លែងក្នុងឱកាសរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមការចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀតព្រមទាំងប្រធាន/អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុងស្រុកផងដែរ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សម្រាប់កម្មវិធីតាកែវសង្រ្កាន្តឆ្នាំ២០២៥នេះ ក្រុមការងាររដ្ឋបាលខេត្តបានត្រៀមរៀបចំ ការប្រណាំងរទះគោសាឡីនៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំ និងរៀបចំកម្មវិធីកម្សាន្តសម្រាប់ ៥ទីតាំងធំៗ ដែលនឹងផ្ដល់ការកម្សាន្ដជូនប្រជាពលរដ្ឋដូចជា៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ, ភូមិត្រជាក់ចិត្ត, តាកែវភូមិកំណើតខ្ញុំ ដែលនឹងនាំមកជូននូវផ្ទាំងទស្សនីយភាពថ្មីៗ ប្លែកៗជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រៅពីការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី យើងក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមកពីបណ្ដាស្រុកក្រុង ដែលនឹងដាក់តាំងផលិតផលកើតចេញពីស្នាដៃកូនខ្មែរ ម្ហូបអាហារ ជាពិសេសគឺមុខម្ហូបប្រចាំតំបន់ផ្សេងៗគ្នាដើម្បីបង្ហាញដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តខេត្តតាកែវ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

全部评论 (2)
កូដណែនាំ 91815366
· 03-28
👍👍
អូនតា លេខកូដ63230368
· 03-27
👍👍👍
- 1
前往页