发布作品

简体中文

TNAOT News

· 03-27

អគ្គមេបញ្ជាការទ័ពកម្ពុជាបញ្ជាក់ពីជំហរចង់ឲ្យព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព និងមិត្តភាព

#អគ្គមេបញ្ជាការទ័ពកម្ពុជា# #NEW NEWS# #សង្គម# #ព្រំដែនសន្តិភាព# #ព័ត៌មានសង្គម#

2769

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានមកដល់ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជា ដឹកនាំដោយលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នា នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការអរគុណចំពោះសេនានុព័ន្ធថៃ ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ហើយនេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងភាពជាអ្នកជិតខាងល្អ។

ឯកឧត្តម អគ្គមេបញ្ជាការ ជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ព និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)