发布作品

简体中文

TNAOT News

· 03-28

កន្លងទៅជិត ៣ខែ ស្រ្តីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ នៅមិនទាន់ទទួលបានសំណងនោះទេ

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

2777

ស្រ្តីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ ដែលបណ្ដាលឲ្យប្ដី និងកូនប្រុសស្រី បានបាត់បង់ជីវិតកាលពីជាង ២ខែកន្លងទៅនេះ ឯស្រ្ដីជាម្ដាយបានរងរបួសធ្ងន់សម្រាក់ព្យាបាលនៅឯក្រៅប្រទេស នាពេលថ្មីៗនេះស្រ្ដីរងគ្រោះរូបនេះបានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមបញ្ជាក់ថាមកទល់ពេលនេះខ្លួននៅមិនទាន់ទទួលបានសំណងពីជនបង្កដែលបើកបរក្នុងស្ថានភាពស្រវឹងជោគជាំនោះនៅឡើយ។

នេះបើយោងតាមការបង្ហោះរបស់ នារីរងគ្រោះ មានគណនីឈ្មោះ Non Leakna បានរៀបរាប់ទាំងក្ដុកក្ដួលថា៖ «ប្ដីហើយនឹងកូនៗជាទីស្រលាញ់របស់ខ្ញុំបានលាចាកពីលោកនេះទៅជិត ៣ខែហើយ ចាប់តាំងពីថ្ងៃកើតហេតុទី១០ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះនាងខ្ញុំមិនទាន់ទទួលបានសំណងអ្វីនៅឡើយទេជិត ៣ខែហើយ ខាងតុលាការកោះហៅឡើងរហូតតែមកដល់ថ្ងៃនេះមិនទាន់មានដំណឹងនៅឡើយទេ មិនដឹងថាពេលណាទើបបានសំណងខ្លះដើម្បីយកទៅបន្តការព្យាបាល នឹងយកទៅសងគេទេកុំតែបានលើបងប្អូនទាំងអស់គ្នាជួយទេ កុំអីខ្ញុំមិនដឹងថាមានជីវិតរស់នៅបន្តឫអត់ទេ»។

ក្រោយពីបានឃើញបែបនេះហើយ ក៏មានមហាជនជាច្រើនបានចូលទៅស៊ែរចែករំលែកតៗគ្នា និងលើកទឹកចិត្តដល់រូបគាត់ឲ្យព្យាយាមតស៊ូជំនះនូវរឿងរ៉ាវដល់ឈឺចាប់មួយនេះផងដែរ៕

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

កូដណែនាំមិត្ត 64951616

· 03-28

🙏🙏🙏

查看全部回复( 1 )

អូនតា លេខកូដ63230368

· 03-28

🙏🙏🙏

查看全部回复( 1 )
  • 1
前往

精彩推荐