
TNAOT News
· 03-28
នាវាទេសចរណ៍ឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ចូលសំចតកម្ពុជា
#ប្រទេសកម្ពុជា# #ប្រទេសថៃ# #នាវាទេសចរណ៍# #សង្គម# #សុវត្ថិភាព# #ព័ត៌មានសង្គម#
2453
នាវេលាម៉ោង ១0:៣០ នាទី ថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព។
ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០២ នាក់ (ស្រី ៨៤ នាក់) មាន ៤២ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥២៨ នាក់ (ស្រី ២៧៣ នាក់) មាន ២៤ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៥៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទី នៅថ្ងៃដដែល៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论