发布作品

简体中文

TNAOT News

· 03-28

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ណែនាំសហព័ន្ធជាតិដុសខាត់សមត្ថភាពអត្តពលិក និងកីឡាករ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅថៃ

#SeaGames# #TNAOT SPORT# #កីឡា# #កីឡាជាតិ# #គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា#

2592

ថ្លែងឱ្យដឹង នៅក្នុងការដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានណែនាំអោយអង្គមហាសន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោងទង់កីឡាជាតិឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។ 

លោកក៍បានស្នើរសុំអោយភាគីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀតក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ចលនាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា សមិទ្ធផលកន្លងមក គឺជាមោទនភាពទាំងអស់គ្នា សម្រាប់វិស័យកីឡាជាតិ ក៏ដូចជាចលនាអូឡាំពិក ហើយសមិទ្ធផលដែលបានកើតឡើងនេះ មហាសន្និបាតបានចាត់ទុកថា ដោយសារគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ និងមានយុទ្ធសាស្ដ្របញ្ចកោណច្បាស់លាស់ក្នុងការជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរ និងអង្គការទាំងអស់ ឲ្យធ្វើការអភិវឌ្ឍ និងកែទម្រង់មួយចំនួន។

អគ្គលេខាធិការរូបនេះ ក៍បានស្នើរសុំអោយអង្គមហាសន្និបាត ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលថៃ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីកម្ពុជា ដែលសហព័ន្ធជាតិ និងអត្តពលិកកម្ពុជា កំពុងត្រៀមខ្លួនខិតខំប្រឹងប្រែង ដើម្បីរក្សាបាននូវកិត្តិយសជាតិ ទោះបីលទ្ធផលស៊ីហ្គេមចុងឆ្នាំនេះ អាចមានការប្រែប្រួលពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ដថា «មហាសន្និបាតបានឯកភាពគ្នាទាំងស្រុងថា លទ្ធផលដែលយើងរំពឹងទុកថា នឹងចេញមកពីស៊ីហ្គេម នៅថៃ ចុងឆ្នាំនេះ គឺមិនអាចដូចលទ្ធផលយើងធ្វើជាម្ចាស់ផ្ទះបានទេ ព្រោះប្រភេទកីឡាមួយចំនួន ខាងម្ចាស់ផ្ទះថៃ គេអត់ដាក់ទេ ហើយការរៀបចំការប្រកួត នៅទឹកដីគេ មិនដូចនៅទឹកដីយើងទេ។ អ៊ីចឹងមានកត្ដាច្រើនណាស់ ដែលថាយើងអាចសន្និដ្ឋានថា មិនដូចយើងធ្វើម្ចាស់ផ្ទះទេ»។

គួរដឹងថា ស៊ីហ្គេម លើកទី៣៣ នៅថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់ផ្ទះថៃ បានសម្រេចកំណត់យកកីឡាចំនួន ៥០ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង។ 

យ៉ាងណាមិញ កាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) ដែលជាសមិទ្ធផលជោគជ័យដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ដ្រ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

មិត្ត1000326581

· 03-29

😍

កូដណែនាំ 91815366

· 03-29

👍👍

អូនតា លេខកូដ63230368

· 03-29

👍👍

  • 1
前往