
TNAOT News
· 03-28
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #មរណភាព# #រញ្ជួយដី# #សង្គម# #ព័ត៌មានសង្គម#
4414
១.បងប្រុសច្បងសម្តេចតេជោ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧៩ឆ្នាំ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរៀបរាប់ទុក្ខយ៉ាងក្រៀមក្រំលើបណ្តាញសង្គម ខណៈបងប្រុសច្បងរបស់បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៧៩ឆ្នាំ។
២. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរជាប់ព្រំដែនត្រៀមទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជាដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូល កម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។
៣. កន្លងទៅជិត ៣ខែ ស្រ្តីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ នៅមិនទាន់ទទួលបានសំណងនោះទេ
ស្រ្តីរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ ដែលបណ្ដាលឲ្យប្ដី និងកូនប្រុសស្រី បានបាត់បង់ជីវិតកាលពីជាង ២ខែកន្លងទៅនោះ នៅមិនទាន់ទទួលបានសំណងពីជនបង្កនៅឡើយទេ។
៤. គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅមីយ៉ាន់ម៉ា បង្កឲ្យមានការរញ្ជួយដីបន្តរាលដាលដល់ប្រទេសជិតខាង
ប្រទេសបីក្នុងតំបន់អាស៊ីរងផលប៉ះពាល់ខ្លាំងដោយគ្រោះរញ្ជួញដី 7.7វិចទ័រ ខណៈប្រទេសថៃមានអ្នករបួស និងស្លាប់ជាច្រើននាក់។
៥. អាជ្ញាធរជំរុញឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងវ៉ែនតាការពារ ខណៈភ្នំភ្លើង Ibu របស់ឥណ្ឌូណេស៊ីបានផ្ទុះឡើងជាថ្មី កម្អែក្តៅ និងផ្សែងហក់ឡើងរាប់សិបម៉ែត្រទៅលើមេឃ
ភ្នំភ្លើង Ibu នៅភាគខាងជើង Maluku បានផ្ទុះឡើងកាលពីថ្ងៃពុធដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែង និងផេះកម្ពស់ ១,០០០ម៉ែត្រទៅលើមេឃ។
៦. ប៉ូលិសថៃតាមប្រមាញ់បុរសជនជាតិសិង្ហបុរីម្នាក់ ក្រោយប្រទះឃើញមិត្តស្រីស្លាប់ក្នុងខុនដូក្នុងទីក្រុងបាងកក
បុរសជនជាតិសិង្ហបុរីម្នាក់ ត្រូវបានប៉ូលិសថៃតាមប្រមាញ់ ក្រោយប្រទះឃើញមិត្តស្រីលោកស្លាប់ក្នុងខុនដូមួយនៅ Sukhumvit Soi 39 ក្នុងសង្កាត់ Watthana ទីក្រុងបាងកក។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
全部评论 (0)