发布作品

简体中文

TNAOT News

· 03-29

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរ ត្រូវបានលើកពេលទៅថ្ងៃទី១៣-១៤ ខែមេសាវិញ

#ព្រះមហាក្សត្រ# #NEW NEWS# #ខែមេសា# #ប្រាសាទអង្គរវត្ត# #សង្គម# #ពិធីបួងសួង# #ព័ត៌មានសង្គម#

3221

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្តូរពេលវេលាព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលគ្រោងនឹងប្រារព្ធឡើងនៅ ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ មកថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងដែលចេញដោយ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

ចំពោះកម្មវិធីក្រុងពាលី និងពិធីសូត្រមន្ត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅក្តារបែន មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងព្រះរាជដំណើរស្តេចយាងទៅ និងយាងនិវត្តរបស់ព្រះមហាក្សត្រ សូមរក្សាដដែល។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជា។ ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

មិត្ត1000326549

· 03-29

😍

កូដណែនាំ 91815366

· 03-29

🙏🙏🙏

អូនតា លេខកូដ63230368

· 03-29

👌👌

  • 1
前往