
TNAOT News
· 03-29
រដ្ឋមន្រ្តីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ប្រព្រឹត្តទៅដោយរលូន និងជាទីមោទកភាព
#ហង់ ជួនណារ៉ុន# #TNAOT SPORT# #កីឡា# #កីឡាជាតិ# #កីឡាបាល់បោះជនពិការ#
2789
នេះជាការលើកឡើង ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានអរគុណដល់សហព័ន្ធកីឡាបាល់បោះពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១។
ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជា”អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានផ្ដល់កិច្ចសម្ភាស្តផ្ដាច់មុខដល់សារពត៍មាន Tnaot News កាលពីម្សិលមិថា ព្រឹត្តការណ៍ប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ គឺសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។
លោកបានក៍បានបង្ហាញមោទនៈភាព សម្រាប់ប្រទេសកម្ពុជាដែលបានរៀបចំព្រឹត្តការណ៍ប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលលោកចាត់ទុកព្រឹត្តការណ៍មួយនេះ ជាកិត្តិយសដ៍ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រមុខរដ្ឋាភិបាលកម្ពុជាដែលគាំទ្រអោយមានព្រឹត្តការណ៍មួយនេះលិចរូបរាងឡើងនៅលើទឹកដីកម្ពុជា។
លោកបានលើកឡើងយ៉ាងដូច្នេះថា “យើងឃើញហើយនេះគឺជាសក្ដានុពលសម្រាប់ប្រទេសកម្ពុជាដែលយើងមានធនធានកីឡាករ កីឡាការនីបាល់បោះជនពិការដើម្បីចូលរួមព្រឹត្តការណ៍ប្រកួតអន្តរជាតិបែបនេះ ខណៈកាលពីមុនយើងមិនដែលរៀបចំការប្រកួតខ្នាតអន្តរធំៗទេ”
គួរបញ្ជាក់ថា ការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចំនួន៦ ចូលរួមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅទីលាននៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ការប្រកួតនេះមាន២វិញ្ញាសាគឺ វិញ្ញាសាបាល់បោះជនពិការបុរស និងវិញ្ញាសាបាល់បោះជនពិការនារី។ សម្រាប់វិញ្ញាសាបាល់បោះជនពិការបុរស មាន៤ប្រទេសគឺ ក្រុមបុរសម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី ស្រីលង្កា និងឥណ្ឌា ខណៈវិញ្ញាសាបាល់បោះជនពិការនារី មាន៤ប្រទេសគឺ ក្រុមនារីម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌា និងនេប៉ាល់។ កម្ពុជា និងឥណ្ឌាបានដាក់កីឡាករ កីឡាការិនីជនពិការរបស់ខ្លួនចូលរួមប្រកួតទាំងពីរវិញ្ញាសា៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

តើសាលប្រកួតកីឡារដូវរងាអាស៊ីមានរូបរាងយ៉ាងណា?

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

全部评论 (2)
អូនតា លេខកូដ63230368
· 03-30
👍👍
កូដណែនាំ 91815366
· 03-30
👍👍
- 1
前往页