发布作品

简体中文

TNAOT News

· 03-29

សាហាវដូចលេងហ្គេម! ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿនផ្អើលពេញបណ្ដាញសង្គម ពេលនេះដឹងកាពិតហើយ

#ផ្លូវល្បឿនលឿន# #ករណីប្លន់# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2800

កម្លាំងនគរបាលបង្ក្រាបបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធករណីប្លន់ភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។

ពាក់ព័ន្ធករណីដ៏រន្ធត់ដែលជនសង្ស័យបានធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿននេះ ជាករណី(ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួន។

យ៉ាងណាមិញ អំឡុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចតែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១វិញ។

ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែកឯបក្សពួក០១នាក់ទៀត បានព្យាយាមរត់គេចខ្លួនទៅផ្លូវល្បឿនលឿន ហើយពេលឃើញជនរងគ្រោះមួយគ្រួសារឈប់រថយន្តនៅលើផ្លូវល្បឿនលឿនម្តុំអូរក្រាំងអំបិល ស្រាប់តែជនល្មើសបានភ្ជង់ជនរងគ្រោះអោយចុះពីលើរថយន្ត នឹងបានលួចរថយន្តជនរងគ្រោះម៉ាកលុចស៊ីសគេចខ្លួន។

ក្រោយពេលទទួលបានព័ត៌មាន កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ដេញតាម និងចេញពួនស្ទាក់ដើម្បីតាមចាប់ជនល្មើសដែលភ្ជង់ប្លន់រថយន្តរូបនេះ ក្រោយដឹងថាកម្លាំងសមត្ថកិច្ចកំពុងដេញតាម ជនល្មើសក៏បានបើករថយន្តយកទៅប្លង់ចោលនៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជង់អ្នកបើករថយន្តលុចស៊ីសពណ៌ខ្មៅរថយន្តមួយគ្រឿងទៀត ដោយបង្ខំឲ្យជនរងគ្រោះបើកជូនដើម្បីគេចខ្លួនពីសមត្ថកិច្ច រហូតបើកចូលទឹកដីខណ្ឌកំបូល ក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសភ្លាមៗចុះពីរថយន្តរត់គេចខ្លួនតែម្តង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការគ្នាតាមចាប់ជនដៃដល់ដែលកំពុងគេចខ្លួននេះបន្តទៀតផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论

精彩推荐

មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

រៀបការជាមួយប្ដី«៥ប្រភេទនេះ» ប្រពន្ធសប្បាយចិត្តដូចទេពអប្សរ ចាយលុយដោយមិនបាច់ខ្វល់

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់