发布作品

简体中文

TNAOT News

· 03-29

ចិនសម្តែងការសោកស្ដាយចំពោះការខូចខាតដ៏ធំមិនធ្លាប់មាន និងបាន​បញ្ជូន​អ្នក​ជួយ​សង្គ្រោះចំនួន ​៨២​នាក់​ទៅ​មី​យ៉ាន់​ម៉ា​ដែល​រងគ្រោះដោយ​ការ​រញ្ជួយ​ដី

#ប្រទេស​ចិន# #ព័ត៌មាន# #ការ​រញ្ជួយ​ដី# #DEVELOPING NEWS# #​ប្រទេស​មី​យ៉ាន់​ម៉ា# #ព័ត៍មានអន្តរជាតិ#

3287

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសាររំលែកទុក្ខដល់ប្រមុខរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រ ខណៈតួលេខមនុស្សស្លាប់បានកើនឡើងដល់១០០២នាក់ និងរបួស២៣៧៦នាក់ ក្នុងរយៈពេលជិត២៤ម៉ោងចាប់តាំងពីរញ្ជួយដីកម្លាំង៧.៧រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងប្រទេសថៃដែលជាអ្នកជិតខាង។

 

លោក Xi បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញនេះ ហើយបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយចាំបាច់ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់នៅក្នុងសាររំលែកទុក្ខរបស់លោកទៅកាន់ប្រមុខរបបយោធា Min Aung Hlaing នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV។

 

គ្រោះរញ្ជួយដីនេះបានបំផ្លាញអគារ ស្ពានបាក់ស្រុត និងផ្លូវថ្នល់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងធំទីពីរគឺ Mandalay ។ ក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ចិនបាននិយាយថា ប្រទេសចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះចំនួន ៨២ នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ បន្ទាប់ពីលោក Min Aung Hlaing បានចេញសេចក្តីអំពាវនាវដ៏កម្រមួយសម្រាប់ជំនួយអន្តរជាតិ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

Ravich Ravich

· 03-31

ចូលរួមសោកស្តាយនិងរំលែកទុក្ខពីប្រជាជនមីយាមា

Savuth Sum

· 03-31

បានចូលរួម

អូនតា លេខកូដ63230368

· 03-30

👍👍

កូដណែនាំ 91815366

· 03-30

👍👍

  • 1
前往