
TNAOT News
· 03-29
មន្រ្តីអ្នកនាំពាក្យក្រសួងការងារ ច្រានចោលព័ត៌មានពិតចំពោះគណនីហ្វេកបុក ថាមានករណីពលករពីរនាក់ប្ដីប្រពន្ធស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទសថៃ
#ក្រសួងការងារ# #អ្នកនាំពាក្យ# #NEW NEWS# #ប្រទសថៃ# #សង្គម# #ពលករ# #ព័ត៌មានសង្គម#
3249
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធចំពោះអាខោនហ្វេសបុកដែលមានគណនីឈ្មោះ ភ្នំស្រង់ផេកដែលអះអាថាពលករកម្ពុជាពីរនាក់បានស្លាប់ ដោយសាររងគ្រោះដោយរញ្ជួយដីកម្រិត៧.៧វ៉ិចទ័រ គឺជារឿងមិននិងចាត់ទុកដំណឹងមួយនេះ គ្មានមូលដ្ឋានច្បាស់លាស់។បើយោងតាមការសរសេរៀបារាប់ពីអាខោនគណនីយហ្វេសបុក ដែលមានឈ្មោះថា (ភ្នំស្រង់ផេក) ដោយសរសេអះអាងថា “ពលករពីរនាក់ប្ដីប្រពន្ធស្លាប់ក្នុងគំនរបាក់អាគារនៅទីក្រុងបាកកកាលពីម្សិលមិញ សូមប្រកាសរកសាច់ញាតិទៅទទួលសាកសព មកធ្វើបុណ្យតាមប្រពៃណី សូមបញ្ជាក់ពួគាត់ទាំងពីរនាក់ជាអ្នករស់នៅខេត្តបន្ទាយមានជ័យ”។
ក្រោយពីបានផុសមិនទាន់បានប៉ុន្មានម៉ោងផងឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបដិសេធភ្លាមៗ ថាការផ្សព្វផ្សាយ និងចែកចាយការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ គឺជាព័ត៌មានមិនពិតនិង គ្មានមូលដ្ឋានច្បាស់លាស់។
ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។ យ៉ាងណាមិញ មន្រ្តីអ្នកនាំពាក្យរូបនេះ អំពាវនាវទៅកាន់សាធារណៈ មិនត្រូវជឿ និងបន្តឈប់ការចែកចាយលើបណ្ដាញសង្គមទាំងនោះទៀត៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្រពន្ធថ្លៃថ្នូរគេមិនប្ដូរកិត្តិយស ទៅឈ្លោះជាមួយស្រី ឬប្រពន្ធចុងដែលបានត្រឹមជាស្រីកំដរការសប្បាយមួយពេលៗរបស់គេនោះឡើយ

មនុស្សស្រី ដាច់ខាត មិនយកមនុស្សប្រុសដែលអន់ជាងខ្លួន មកធ្វើប្ដីនោះឡើយ

ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

全部评论 (1)
អូនតា លេខកូដ63230368
· 03-30
👍👍
- 1
前往页