发布作品

简体中文

TNAOT News

· 03-30

អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កើនដល់១៧នាក់ និងបាត់ខ្លួន៧៧នាក់

#ប្រទេសថៃ# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2967

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃដែលរងពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសុក្រ នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៧នាក់នៅថ្ងៃអាទិត្យនេះ ខណៈមានមនុស្សចំនួន ៧៧នាក់បានបាត់ខ្លួន ហើយរថភ្លើង monorail Bangkok-Nonthaburi នៅតែត្រូវផ្អាកដោយសារតែផ្លូវដែកដាច់ចរន្តអគ្គិសនី។

រដ្ឋបាល​ក្រុង​បាងកក​បាន​រាយការណ៍​ថា​ ​ សាកសពចំនួន ១០ ក្នុងការដួលរលំនៃអគារការិយាល័យសវនកម្មរដ្ឋថ្មីនៅក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ត្រូវបានគេយកចេញពីកំទេចកំទីកាលពីយប់ថ្ងៃសៅរ៍។ មនុស្ស​៨​នាក់​បាន​រង​របួស និង​៧៧​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន​នៅ​កន្លែង​បាក់​រលំ​អគារ​កម្ពស់​៣០​ជាន់។

អ្នកស្លាប់ចំនួន ៧នាក់ផ្សេងទៀតបានកើតឡើងនៅកន្លែងផ្សេងទៀត ដែលភាគច្រើននៅការដ្ឋានសំណង់ខុនដូ និងរួមទាំងរថយន្តស្ទូចដែលដួលរលំផងដែរ។ ទន្ទឹមនោះក៏មាន មនុស្ស​ ៣​នាក់​បាន​រង​របួស​ក្នុង​ការ​ធ្លាក់​ជណ្ដើរ​យន្ត​នៅ​តំបន់​ស៊ីឡុំផងដែរ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តយ៉ាងសស្រាក់សស្រាំ ដោយអភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា សាលាក្រុងបានទទួលឧបករណ៍ស្កែនអគារពីអ៊ីស្រាអែល ដើម្បីគាំទ្របេសកកម្មនេះ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)