
TNAOT News
· 03-30
គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ វាយប្រហារនៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា
#BREAKING NEWS# #ប្រទេសមីយ៉ាន់ម៉ា# #ព័ត៌មាន# #ការញ្ជួយដី# #ព័ត៍មានអន្តរជាតិ#
2889
គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កើតឡើងនៅជិតទីក្រុង Mandalay បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសនេះកាលពីរសៀលថ្ងៃសុក្រ។
ការិយាល័យរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមបានរាយការណ៍ ថាការរញ្ជួយដីសរុបចំនួន ១៦៩ បានកើតឡើងបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត ៨.២ កាលពីថ្ងៃសុក្រ។
ការិយាល័យបានបញ្ជាក់ថា គិតត្រឹមម៉ោង ១ រសៀលថ្ងៃអាទិត្យនេះ ការរញ្ជួយដីសរុបចំនួន ១៦៩ ត្រូវបានរកឃើញចាប់ពីកម្រិតពី ១ ដល់ ៧ រិចទ័រ ហើយការរញ្ជួយដីដ៏ធំបានកើតឡើងនៅម៉ោង ១និង២០នាទីរសៀលថ្ងៃសុក្រ ដោយចំណុចកណ្តាលស្ថិតនៅក្បែរទីក្រុង Mandalay ។
ទោះជាយ៉ាងណាមិនមានរបាយការណ៍រងការខូចខាតពីការរញ្ជួយដីនេះឡើយ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)