发布作品

简体中文

TNAOT News

· 03-31

អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឲ្យចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ អាចបណ្ដាលឲ្យគុណភាពខ្យល់ធ្លាក់ចុះ

#ភ្លើងឆេះព្រៃ# #NEW NEWS# #ឯកឧត្តម ខ្វៃ អាទិត្យា# #សង្គម# #គុណភាពខ្យល់# #ព័ត៌មានសង្គម#

2770

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងរំលឹកដល់សាធារណជន អំពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលមិនត្រឹមតែធ្វើ់ឱ្យគុណភាពខ្យល់មានការធ្លាក់ចុះប៉ុណ្ណោះទេ វាក៏ធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ជាពិសេសខូចខាតប្រព័ន្ធអេកូឡូស៊ីនៃតំបន់នោះថែមទៀតផង។

ជុំវិញករណីឆេះព្រៃនេះ ជាបញ្ហាចម្បង ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងត្រូវការការចូលរួមពីភាគីពាព័ន្ធទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច ដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតំបន់និងក្បែរតំបន់ព្រៃឈើ ចុះទៅអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានភ្លើងឆេះ ដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋតាមរយៈចំហេះ និងការកើនឡើងកំហាប់ភាល្អិតនិចល សារធាតុពុលក្នុងផ្សែង ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជាដើម។ 

ឯកឧត្តមបានបញ្ជាក់ថា ព្រៃឈើគឺជាសម្បតិ្តធម្មជាតិរបស់យើងដែលត្រូវតែការពារឱ្យបាន ហេតុដូច្នេះប្រសិនជាមានករណីមានភ្លើងឆេះ យើងត្រូវតែការពារនិងទប់ស្កាត់ ព្រោះយើងការពារសុវត្ថិភាពព្រៃឈើ ដូចជាការពារសុវត្ថិភាពសត្វព្រៃ ជីវៈចម្រុះ មានន័យថាយើងការពារជីវិតរបស់យើងដែរ។

ឯកឧត្តមអ្នកនាំពាក្យរូបនេះ បានសំណូមពរដល់សាធារណជនតាមដានគុណភាពខ្យល់នៅកម្ពុជា តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន និងបានចូលរួមសោកស្តាយ ចំពោះឧបទ្ទេវហេតុគ្រោះមហន្តរាយកើតឡើងផ្ទួនៗនៅប្រទេសថៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំ ពេលនេះប្រទេសថៃកំពុងមានភ្លើងងឆេះព្រៃ នៅក្នុងខេត្តឡាំបាង ដែលស្ថិតភាគខាងជើងនៃប្រទេសផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)