
TNAOT News
· 04-01
ផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប នឹងបំពាក់ភ្លើងសូឡាសម្រួលធ្វើដំណើរដល់ពលរដ្ឋនៅពេលមេឃងងឹត
#ផ្លូវជាតិលេខ៦# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #បំពាក់ភ្លើងសូឡា#
3235
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែមេសានេះ បានអះអាងថា រដ្ឋបាលខេត្តកំពង់ធំ បានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗក្នុង «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយគិតពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប១៤៤គីឡូម៉ែត្រ ឱ្យបានរួចរាល់ទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦។
តាមរយៈផេកផ្លូវការរបស់ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា យុទ្ធនាការក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការគាំទ្រពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តបានចាប់ផ្តើមអនុវត្ត ជាមួយនឹងការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន។
មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា «គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ»។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

ព្រិលស ផ្ទៃមេឃពណ៌ខៀវស្រងាត់ ភាគឦសាននៃប្រទេសចិនស្អាត

全部评论 (1)
កូដណែនាំ 91815366
· 04-01
👌👌
- 1
前往页