
TNAOT News
· 04-01
បណ្តុំព័ត៌មានថ្មីៗ ឬTNAOT Update ប្រចាំថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3873
១. សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារពលករខ្មែរ ១រូប រងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងករណីរញ្ជួយដី នៅប្រទេសថៃ
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារ លោក មាស សាវ៉ាង ដែលបានទទួលមរណភាពក្នុងអាយុ ២៣ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
២. គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនជួយលើកទឹកចិត្តឲ្យសិស្សានុសិស្សលេងល្បែង និងរបាំប្រជាប្រិយដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរតាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងចៀសវាងបាតុភាពផ្សេងៗ ដែលអាចកើតមានឡើង។
៣. ក្រុមការងារនៃអាជ្ញាធរជាតិអប្សរារៀបចំចំណតយានយន្តសម្រាប់ភ្ញៀវទេសចរបន្ថែមទៀតនៅខាងត្បូងខ្លោងទ្វារទន្លេអុំ
ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។
៤. មីយ៉ាន់ម៉ាប្រកាសកាន់ទុក្ខទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីឡើងដល់២០០០នាក់ ត្រឹមរយៈពេលមិនដល់១សប្ដាហ៍
ប្រទេសមីយ៉ាន់ម៉ានឹងប្រកាសកាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃអង្គារនេះ (ទី១ ខែមេសា) ដើម្បីឧទ្ទិសដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ២,០០០នាក់ ខណៈដែលក្តីសង្ឃឹមកាន់តែតិចក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀតនៅក្នុងគំនរអគារបាក់បែក។
៥. យ៉ាងហោចណាស់មនុស្ស ១១២ នាក់បានរងរបួសនៅក្នុងអគ្គិភ័យដ៏ធំមួយនៅ Selangor បន្ទាប់ពីលេចធ្លាយបំពង់បង្ហូរឧស្ម័ន Petronas
អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា មនុស្ស១១២នាក់បានរងរបួសនៅក្នុងគ្រោះអគ្គិភ័យដ៏ធំមួយដែលបានផ្ទុះឡើងនៅឯស្ថានីយ៍បំពង់បង្ហូរឧស្ម័ន Petronas ក្នុងតំបន់ Putra Heights នៃទីក្រុង Puchong នៅព្រឹកថ្ងៃអង្គារនេះ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៨៖១០ព្រឹក ម៉ោងក្នុងស្រុក។ ជនរងគ្រោះចំនួន ៤៩ នាក់កំពុងទទួលការព្យាបាលនៅមូលដ្ឋានវេជ្ជសាស្រ្ត ខណៈដែលជនរងគ្រោះចំនួន ៦៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដើម្បីព្យាបាលបន្ថែមទៀត។
៦. ម៉ាស៊ីនស្កែនបង្ហាញពីទីតាំងចំនួន៧០ របស់អ្នកដែលជាប់គាំងក្នុងអគារដួលរលំនៅទីក្រុងបាងកក
នៅក្នុងប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត ថៃប្រើប្រាស់ម៉ាស៊ីនស្កេនបានរកឃើញសញ្ញាចំនួន៧០ ដែលអាចបាត់មនុស្សនៅក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំនៅក្នុងទីក្រុងបាងកក។ ឧបករណ៍ចាប់សញ្ញាដែលផ្គត់ផ្គង់ដោយយោធាអាម៉េរិក បានរកឃើញសញ្ញានៅកណ្តាលអគារដែលបាក់រលំនៅចន្លោះជាន់ទី ១៧ និង ២១ ដែលជាកន្លែងដែលអ្នកបាត់ខ្លួនភាគច្រើនបានធ្វើការនៅពេលដែលការរញ្ជួយដីបានវាយប្រហារកាលពីថ្ងៃសុក្រ។
៧. ពិតជាមានទឹកចិត្តល្អមែន! បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ជួយសង្រ្គោះមនុស្សរាប់សិបនាក់ពីភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង
នៅពេលដែលភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅ Uiseong កាលពីថ្ងៃទី២២ ខែមីនា បានរាលដាលដល់ភូមិមួយនៅក្នុង Yeongdeok County អ្នកនេសាទឥណ្ឌូណេស៊ីម្នាក់បានក្លាយជាវីរបុរសដែលមិននឹកស្មានដល់ដោយគាត់បានធ្វើការជាមួយមេភូមិក្នុងតំបន់ រត់កាត់ភូមិជួយជម្លៀសអ្នកស្រុករាប់សិបនាក់។
៨. ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការក្ដៅចំពោះក្មេងទំនើង ដែលបង្កភាពអសន្តិសុខ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ អាចប្រឈមជាប់ពន្ធនាគារ
កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
៩. អាជីវកម្មកាត់ដេរ និង លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ នៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជា អំឡុងជិតរដូវចូលឆ្នាំខ្មែរ
នៅបាំងតែរយៈពេលជិតពីរសប្ដាហ៍តែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់។ យ៉ាងណាមិញ គេក្រលេកមើលឃើញថា អាជីវកម្មកាត់ដេរ ហូល ផាម៉ួង និងអាវប៉ាក់ ហាក់ត្រូវប៉ាន់ខ្លាំង ខណៈម្ចាស់អាជីវករមួយ អះអាងថា ពួកគេអាចលក់ក្នុងមួយថ្ងៃពី១០ទៅ១៥ឈុតក្នុងមួយថ្ងៃ។
១០. តារាសម្ដែងកូរ៉េខាងត្បូង Kim Soo-hyun បដិសេធការចោទប្រកាន់ថាមានស្នេហាជាមួយ Kim Sae-ron នៅពេលដែលនាងមិនទាន់គ្រប់អាយុ
តារាសម្ដែងកូរ៉េខាងត្បូង Kim Soo-hyun នៅថ្ងៃច័ន្ទ ទី៣១ ខែមីនា បានបដិសេធការចោទប្រកាន់ថា លោកបានណាត់ជួបជាមួយតារាសម្ដែង Kim Sae-ron នៅពេលនាងមិនទាន់គ្រប់អាយុ ដោយបានស្រក់ទឹកភ្នែក ខណៈដែលលោកបាននិយាយថា លោកមិនអាចទទួលស្គាល់អ្វីដែលមិនពិតនោះទេ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារពលករខ្មែរ ១រូប រងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងករណីរញ្ជួយដី នៅប្រទេសថៃ

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

全部评论 (2)
កូដណែនាំ 91815366
· 04-03
😍😍
អូនតា លេខកូដ63230368
· 04-02
😍😍
- 1
前往页