发布作品

简体中文

TNAOT News

· 04-01

រដ្ឋមន្រ្តីព័ត៌មាន៖ ក្នុងរយៈពេល១ឆ្នាំ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានកំណើនជាង ១៤%

#ប្រទេសកម្ពុជា# #NEW NEWS# #សារព័ត៌មាន# #រដ្ឋមន្រ្តីព័ត៌មាន# #សង្គម# #ព័ត៌មានក្លែងក្លាយ# #ព័ត៌មានសង្គម#

2629

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ គិតពីឆ្នាំ ២០២៣-២០២៤ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានកំណើនជាង ១៤%។ ថ្លែងដូចនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា តាមទិន្នន័យដែលក្រសួងប្រមូលបានក្នុងនោះឆ្នាំ២០២៣ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានចំនួន ៣២០៨ករណី ហើយក្នុងឆ្នាំ២០២៤ មានចំនួន៣៦៥១ កើនឡើងជាង៤០០ករណី។ជាមួយគ្នានេះ ឯកឧត្តមបានកត់សម្គាល់ឃើញថាព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយមានសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែរីកចម្រើន ទើបក្រសួងបានរៀបចំយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានព័ត៌មានក្លែងក្លាយ ដើម្បីធានាស្ថិរភាពសង្គម និងសុវត្ថិភាពព័ត៌មាននៅកម្ពុជា។ 

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា៖«ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលចាប់ផ្ដើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា»។បើតាមរដ្ឋមន្រ្តីព័ត៌មានបានឲ្យដឹងថា រយៈពេល៣ខែ ដើមឆ្នាំ ២០២៥នេះ ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន៤ ដែលប្រព្រឹត្តខុសវិជ្ជាជីវៈ និងបានព្រមាន អង្គភាពសារព័ត៌មានចំនួន២ ដើម្បីពង្រឹងវិស័យសារព័ត៌មានឲ្យមានគុណភាពផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

អូនតា លេខកូដ63230368

· 04-02

👍👍👍

កូដណែនាំ 91815366

· 04-02

👍👍

  • 1
前往