
TNAOT News
· 04-01
ក្រុមការងារបច្ចេកទេសបានរៀបចំការអនុវត្តបង្ហាញអំពីការការពារ និងពន្លត់ភ្លើងឆេះព្រៃ ដោយប្រើប្រាស់សម្ភារៈ និងឧបករណ៍ដែលជាជំនួយពីសាធារណៈរដ្ឋកូរ៉េ
#ក្រុមការងារបច្ចេកទេស# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ពន្លត់ភ្លើងឆេះព្រៃ#
2855
រដ្ឋបាលព្រៃឈើបានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តសកម្មភាព បង្ហាញនូវវិធានការការពារ បង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ស្ថិតនៅជុំវិញតំបន់ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃ ដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ ទៅនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី “ការចូលរួមបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការដំណាំគ្រប់ប្រភេទ” រួមទាំងផ្សព្វផ្សាយពីការងារ ដែលរដ្ឋបាលព្រៃឈើកំពុងអនុវត្តសាកល្បងនូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍សម្រាប់គ្រប់គ្រងភ្លើងឆេះព្រៃ។
ទន្ទឹមនោះ ក្រុមការងារបច្ចេកទេសក៏បានរៀបចំការអនុវត្តបង្ហាញអំពីការការពារ និងពន្លត់ភ្លើងឆេះព្រៃ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដោយប្រើប្រាស់សម្ភារៈ និងឧបករណ៍ ដែលជាជំនួយពីសាធារណៈរដ្ឋកូរ៉េ។ យុទ្ធនាការផ្សព្វផ្សាយនេះគាំទ្រដោយគម្រោងថ្នាក់តំបន់ ស្តីពី “បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងភ្លើងឆេះព្រៃនៅតំបន់ទន្លេមេគង្គ” ដែលទទួលបានជំនួយថវិកាពីមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) តាមរយៈអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន

ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលិខិតរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារពលករខ្មែរ ១រូប រងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងករណីរញ្ជួយដី នៅប្រទេសថៃ

ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

全部评论 (0)
暂无评论