
TNAOT News
· 04-02
លោក អ៊ួន សារ៉ាត់ បង្ហោះសំណេរក្នុងន័យដាស់តឿនដល់បងប្អូនឲ្យថែរក្សាសុខភាព
#NEW NEWS# #សង្គម# #អ៊ួន សារ៉ាត់# #សុខភាព# #ព័ត៌មានសង្គម#
2461
លោក អ៊ួន សារ៉ាត់ ដែលគ្រប់គ្នាស្គាល់ថាជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនម្នាក់ដែលតែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម បានបង្ហោះសំណេរមួយក្នុងន័យដាស់តឿនដល់បងប្អូនទាំងអស់ឲ្យថែទាំសុខភាព ខណៈលោកកំពុងតែសម្រាក់នៅលើគ្រែមានដាក់នៅអុកស៊ីសែន ធ្វើឲ្យមហាជនជាច្រើនបានឃើញហើយសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយមួយរយៈពេលចុងក្រោយនេះ លោកហាក់បីជាស្ងប់ស្ងាត់ពីក្នុងបណ្ដាញសង្គម។
ក្នុងនោះ លោក អ៊ួន សារ៉ាត់ បានបង្ហោះរូបភាពអបជាមួយសំណេរបែបនេះថា៖ «ខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនទាំងអស់គ្នាថា បើជាអកុសលយើងបាត់បង់អ្វី...ឲ្យបាត់បង់សិនចុះប៉ុន្តែកុំកុំកុំអណ្ដោយឱ្យបាត់បង់សុខភាពឱ្យសោះ។ ខំគឺខំហើយ ប៉ុន្តែត្រូវហូបឱ្យបានគ្រប់គ្រាន់ ដេកអោយបានគ្រប់គ្រាន់ និងត្រូវចេះបង្កើតអារម្មណ៍ល្អខ្លះក្នុងពេលដែលលំបាកខ្លាំង ពីព្រោះអារម្មណ៍វាមានការពាក់ព័ន្ធជាមួយសុខភាពខ្លាំងណាស់។
អាហារ ដំណេក និង អារម្មណ៍ គឺជាគ្រឿងទ្រទ្រង់សុខភាពដ៏សំខាន់។ ត្រូវចេះបន្លប់ឬបន្លំអារម្មណ៍ខ្លួនឯងកុំឲ្យស្ត្រេសខ្លាំងពេក ត្រូវប.ង្ខំខ្លួនឯងឱ្យដេក ត្រូវប.ង្ខំខ្លួនឯងឱ្យហូប ត្រូវគិតថាមានសុខភាពល្អទើបដោះស្រាយបញ្ហាបាន សុខភាពជាដើមទុនជីវិត»។
ក្រោយពីបានឃើញបែបនេះហើយគ្រប់គ្នាបានចូលទៅស៊ែរចែករំលែកបន្តសំណេរដល់មានអត្ថន័យនេះ និងបានជូនពរឲ្យលោកគ្រូឆាប់ជាសះស្បើយផងដែរ៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?

បើអ្នកអាចធ្វើរឿងទាំង៣នេះបាន នោះអ្នកនឹងមានសេចក្តីសុខ និងសុភមង្គលជាក់ជាមិនខាន

បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ

全部评论 (0)
暂无评论