发布作品

简体中文

TNAOT News

· 04-02

រដ្ឋមន្តីក្រសួងការពារជាតិ ចាត់ឲ្យអង្គភាពជំនាញបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទណ្ឌកម្មលើបុគ្គលឈ្មោះ ឈាវ មុន្និន

#ឈាវ មុន្និន# #NEW NEWS# #សង្គម# #រដ្ឋមន្តីក្រសួងការពារជាតិ# #ព័ត៌មានសង្គម#

3322

ឯកឧត្តមរដ្ឋមន្តីក្រសួងការពារជាតិបានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលឈ្មោះ ឈាវ មុន្និន បានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់នៃកងយោធពលខេមរភូមិន្ទ។ 

យោងតាមសេចក្តីប្រកាស នៅរាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ បានឲ្យបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធបុគ្គលឈ្មោះ ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី នៃក្រសួងការពារជាតិបានបង្ហោះវីដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ចំពោះសកម្មភាពប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបែបនេះ ក្រសួងការពារជាតិក៏បានសង្កត់ធ្ងន់ថា ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ព, ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្តីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

អូនតា លេខកូដ63230368

· 04-02

👌👌

RaTin

· 04-02

តួនាទី និង ឋាន:ខ្ពស់ណាស់តែសីលធម៌ និង អាកប្បកិរិយាមិនខ្ពស់!

កូដណែនាំ 91815366

· 04-02

😲😲

SorSophorn

· 04-02

អបអរសាទរលើចំណាត់ការនេះ

  • 1
前往