发布作品

简体中文

TNAOT News

· 04-02

អ្នកគាំទ្រព្រួយបារម្ភ សុខៗតារាចម្រៀងរ៉េប លោក ZeDes ធ្វើការធ្ងន់ពេកបាក់កម្លាំងរហូតដល់ចូលមន្ទីរពេទ្យ

#ZEDES# #NEW NEWS# #កម្សាន្ត# #តារារ៉េប# #តារាខ្មែរ#

3244

តារាចម្រៀងរ៉េប លោក ZeDes ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀងដ៏ល្បី«ក្រឡុកទីក្រុង» និងជាអតីតបេក្ខភាពក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ បានបង្ហោះរូបភាពខ្លួននៅលើគ្រែពេទ្យ ដោយលោកកំពុងមានបញ្ហាសុខភាពព្រោះធ្វើការធ្ងន់ពេក បាក់កម្លាំង រហូតដល់ចូលមន្ទីរពេទ្យ ធ្វើឲ្យអ្នកគាំទ្រឃើញហើយមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង។

នេះបើយោងតាមការបង្ហោះរបស់ តារារ៉េបរូបនេះ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ប្រមាណជាមុននេះបន្ដិច បង្ហាញពីស្ថានភាពខ្លួនអបជាមួយសំណេរថា៖ «ប្រហែលជាខ្ញុំគេងមិនសូវគ្រប់គ្រាន់ ញាុំមិនសូវទៀងពេល បូករួមនឹងការងារច្រេីន ទេីបធ្វេីអោយខ្ញុំបាក់កំលាំងបែបនេះ តែពេលនេះ ខ្ញុំបានធូរស្បេីយច្រេីនហេីយ អរគុណសម្រាប់ការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា»។

ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅជូនពរឲ្យលោកឆាប់ជាសះស្បើយ ឆាប់បានឡើងសម្ដែងកម្មវិធីនានាឡើងវិញ ខណៈមួយរយៈពេលជិតចូលឆ្នាំខ្មែរនេះតារារ៉េបវ័យក្មេងរូបនេះកំពុងតែមមាញឹកខ្លាំងក្នុងការសម្ដែងផ្សេងៗក៏ដូចជាកម្មវិធីសង្រ្គានតាមសាលាផងដែរ៕ សម្រួលដោយ៖ ​Sun Darasy





免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

អូនតា លេខកូដ63230368

· 04-02

😯😯

RaTin

· 04-02

មួយរយៈនេះ Zedes មានការងារច្រើនណាស់។ Wish you better soon Zedes🤞

កូដណែនាំ 91815366

· 04-02

😲😲

SorSophorn

· 04-02

ជូនពរអោយឆាប់ជា

  • 1
前往