发布作品

简体中文

TNAOT News

· 04-03

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ផ្តើមកក់សណ្ឋាគារ-ផ្ទះសំណាក់ក្នុងក្រុងសៀមរាប ជាហូរហែរ

#ផ្ទះសំណាក់# #ភ្ញៀវទេសចរជាតិ# #NEW NEWS# #សណ្ឋាគារ# #សង្គម# #ក្រុងសៀមរាប# #ព័ត៌មានសង្គម#

2591

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវធំៗនៃក្រុងសៀមរាប ត្រូវបានភ្ញៀវកក់ទុកជាបណ្ដើរៗហើយ ខណៈអាជ្ញាធរអំពាវនាវកុំឱ្យមានការដំឡើងថ្លៃសេវា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។ជាក់ស្តែង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បាននិយាយថា «ផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូច ខ្នាតមធ្យម នៅតាមដងផ្លូវធំៗ ចាប់ផ្តើមទទួលបានការកក់បន្ទប់ស្នាក់នៅស្ទើរតែពេញអស់ហើយ ប៉ុន្តែសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវតូចៗ ឬកន្លែងជាយក្រុងដែលមិនសូវគេមើលឃើញ អាចនៅសល់បន្ទប់ខ្លះ»។ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ ក្នុងខេត្តសៀមរាប សូមបន្តនិរន្តភាពរបស់ខ្លួនឱ្យបានល្អជូនអតិថិជន ដោយមិនដំឡើងថ្លៃសេវាណាមួយ រួមទាំងសេវាម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅខែមីនា ឆ្នាំ២០២៥នេះ ការធ្វើអាជីវកម្មទេសចរណ៍ ក្នុងខេត្តមានចំនួន ១,៤២៥កន្លែង ក្នុងនោះសណ្ឋាគារមានចំនួន ២២៤កន្លែង ស្មើនឹង ១៣,៥១៦បន្ទប់ សណ្ឋាគារបានដំណើរការមានចំនួន ១៨៣កន្លែង ស្មើនឹង ៩,៩០៧បន្ទប់។ ចំពោះផ្ទះសំណាក់ដែលកំពុងដំណើរការមានចំនួន ៣០២កន្លែង ស្មើនឹង ៤,៦៨១បន្ទប់ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)