发布作品

简体中文

TNAOT News

· 04-03

ទេសចរនឹងទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

#NEW NEWS# #ប្រាសាទអង្គរវត្ត# #សង្គម# #ព័ត៌មានសង្គម#

2901

សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជាទស្សនីយភាពថ្មីប្លែកនៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការនាដើមខែមេសាកន្លងទៅ។

យោងតាមការចុះផ្សាយនៅលើផេកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះ ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គិមលីន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការផ្លូវទស្សនាថ្មីនៅខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តកាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ហើយបានទាក់ទាញទេសចរជាច្រើន។ លោកបានបន្តថា ច្រកទស្សនាថ្មីនេះ មានផាសុកភាព ផ្តល់ម្លប់ឈើត្រជាក់ ពិសេសនោះទេសចរអាចផ្តិតរូបភាពកំពូលប្រាសាទអង្គរវត្ត នៅចំអ័ក្សកណ្ដាលនៃខ្លោងទ្វារខាងកើតបានយ៉ាងស្រស់ស្អាត។ ក្រៅពីនេះទេសចរក៏អាចដើរទស្សនាលើស្ពានឈើ នៅជាប់មាត់ទឹកកសិន្ធុអង្គរវត្តដ៏ស្រស់ស្អាតផងដែរ។   ​ជាមួយគ្នានេះក៏មានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស លោក សួស រ៉ាម៉ន បានសាទរចំពោះការរៀបចំផ្លូវថ្មីនេះ ដោយលោកបានកោតសរសើរចំពោះកិច្ចការអភិរក្ស ជួសជុល និងលើកតម្លៃឡើងវិញនូវខ្លោងទ្វារខាងកើត និងបានបើកឱ្យទេសចរឆ្លងកាត់ឡើងវិញ។ មគ្គុទ្ទេសក៍រូបនេះ ក៏បានលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ផ្សេងទៀត គួរនាំទេសចរដែលមានលទ្ធភាពដើរតាមផ្លូវទស្សនាថ្មីនេះឱ្យបានច្រើន ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

កូដណែនាំ 91815366

· 04-04

👍👍

អូនតា លេខកូដ63230368

· 04-03

👍👍

  • 1
前往