发布作品

简体中文

TNAOT News

· 04-03

មិ​នទុកយូរ! នគរបាលចរាចរណ៍ ៧រូប ត្រូវបានកោះហៅមកព្រមានជាលាយលក្ខណ៍អក្សរដាក់ឲ្យអនុវត្តវិន័យរយៈពេល ៣ខែ

#នគរបាលចរាចរណ៍# #NEW NEWS# #ខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម#

24172

នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន ០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ ពីសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយកម្លាំងនគរបាលចរាចរណ៍ឈរជើងនៅចំនុចនេះបានចេញឃាត់រថយន្តរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវដើម្បីផាកពិន័យ ស្រាប់តែបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមន្ត្រីនគរបាល បានរើបារ៉ាស់ហើយគេចខ្លួនអស់ ដែលកត្តានេះនាំឲ្យពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គម។ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជន មេត្ដាជ្រាបជាព័ត៌មានផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)