
TNAOT News
· 04-03
រដ្ឋមន្ត្រីការងារថា ការដំឡើងពន្ធរបស់អាម៉េរិកមិនប៉ះពាល់ ១០០% លើការនាំចេញកម្ពុជានោះទេ
#NEW NEWS# #សង្គម# #ពន្ធរបស់អាម៉េរិក# #ព័ត៌មានសង្គម# #រដ្ឋមន្ត្រីការងារ#
3001
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ពន្យល់ឆ្លើយតបទៅនឹង ថាតើការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់ខ្លាំងដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋយើងដែរឬទេ? ខណៈឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការពិតអាចមានផលប៉ះពាលខ្លះ ប៉ុន្តែអាចគ្រប់គ្រងបាន និងលើកនូវហេតុផលមួយចំនួន។
យោងតាម AKP លើកឡើងពីកាឆ្លើយតបរបស់រដ្ឋមន្រ្តីការងារកម្ពុជា បានឲ្យដឹងថា ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអាត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ការដំឡើងពន្ធនេះ មិនមែនដោយសារកត្តានយោបាយ ឬដោយសារតែពួកប្រឆាំងអំពាវនាវឱ្យដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។
សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ បញ្ជាក់ថា ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។
ឯកឧត្តម ហេង សួរ បានលើកឡើងថា៖ «យើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់យើងនោះទេ។ យើងនឹងបន្តធ្វើការជាមួយអាមេរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់យើង»។
ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រព័ន្ធ GSP នោះទេ។ លោកប្រធានាធិបតី ត្រាំ ក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដេសក្នុងអាត្រាមួយខ្ពស់ផងដែរ។ អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ»។
ឯកឧត្តមលើកឡើងទៀតថា ការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។
គួរឲ្យដឹងដែរថា នៅថ្ងៃទី០២ ខែមេសា លោកប្រធានាធិបតី ត្រាំ បានដាក់ពន្ធ ៤៩% លើទំនិញនាំចូលពីកម្ពុជាដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជាលើអាមេរិកចំនួន ៩៧%៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

全部评论 (2)
កូដណែនាំ 91815366
· 04-05
z👌👌
អូនតា លេខកូដ63230368
· 04-04
👍👍
- 1
前往页