发布作品

简体中文

TNAOT News

· 04-04

នគរបាលស្រុកសំពៅលូន ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ២គ្រាប់ ឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

#គ្រាប់យុទ្ធភ័ណ្ឌ# #NEW NEWS# #នគរបាល# #ស្រុកសំពៅលូន# #មីន# #សង្គម# #ព័ត៌មានសង្គម#

2851

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញចំនួន ០២គ្រាប់ ក្នុងនោះជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ០១គ្រាប់ និងមីនតោន ០១គ្រាប់ រួចបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំពៅលូន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចូលរួមចំណែកធ្វើយ៉ាងណាសម្រេចឲ្យបាននូវពិភពលោកមួយដែលគ្មានមីន និងប្រែក្លាយចក្ខុវិស័យពិភពលោកគ្មានមីនឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)