发布作品

简体中文

TNAOT News

· 04-04

តារាចម្រៀង អ្នកនាង សួស វិហ្សា និងស្វាមី រំភើបចិត្តបានឃើញមុខកូនប្រុសដ៏គួរឲ្យស្រលាញ់ ព្រមទាំងដាក់ឈ្មោះយ៉ាងពិរោះ

#សួស វីហ្សា# #NEW NEWS# #ថមមី# #កម្សាន្ត# #តារាខ្មែរ#

2793

បណ្ដាអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈជាច្រើន បានសម្ដែងអារម្មណ៍រំភើប និងចូលរួមអបអរសាទរ ខណៈតារាចម្រៀងស្រីសម្លេងស្រទន់ អ្នកនាង សួស វីហ្សា បានសម្រាលកូនប្រុសដោយជោគជ័យ ព្រមទាំងមានសុខភាព រីឯមុខមាត់កូនប្រុសវិញឃ្យូតគួរឲ្យក្នាញ់ ជាចំណងដៃទី២ ដ៏សំខាន់ក្នុងជីវិត ដោយអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍បានរយៈពេលជាង ៥ឆ្នាំ ទទួលបានតំណកឈាមរួមគ្នាកូនប្រុសស្រី និងមានមុខជំនួញជាច្រើនក្នុងដៃកាន់តែកាក់កបពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយក្នុងនោះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះនូវវីដេអូអបជាមួយចម្រៀងច្រៀងដោយផ្ទាល់រួមជាមួយសំណេរដោយក្ដីរំភើបបែននេះថា៖ «ទីបំផុតថ្ងៃដែលរង់ចាំក៏បានមកដល់ ទីបំផុតខ្ញុំក៏អាចធ្វេីវាបាន ទីបំផុតខ្ញុំពិតជាអាចសំរាលបានកូនប្រុសម្នាក់ទៀតដោយជោគជយ័ទាំងនេះពិតជារឿងដែលអស្ចារ្យខ្លាំងណាស់សំរាប់ស្រ្តីគ្រប់រូបដែលអាចធ្វេីវាបាន អារម្មណ៍រំភេីប លាយភយ័ រយលានអត្ថនយ័ដោយមិនដឹងថាត្រូវបរិយាយបែបណាអោយសាកសមនិងការលះបង់ដ៏អស្ចារ្យមួយនេះ ថ្ងៃនេះកូនប្រុសរបស់ខ្ញុំ ថង សាតារាពិសិទ្ធិ ហៅអូន ចននី បានប្រសូត្រដោយជោគជយ័និងសុវត្តិភាពនាព្រឹកថ្ងៃទី ០៣ ខែ០៤ ឆ្នាំ២០២៥ វេលាម៉ោង០៦:០៧នាទីព្រឹកក៏សូមគោរពអរគុណដល់បងប្អូនអុំពូមីងដែលបានផ្តល់ជាកំលាំងចិត្តដល់នាងខ្ញុំរហូតមក អរគុណខ្លាំងណាស់»៕

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论