发布作品

简体中文

TNAOT News

· 04-04

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

#ពិព័រណ៍ពិភពលោក# #បណ្តុំព័ត៌មានថ្មីៗ# #អាម៉េរិក# #កម្មករ# #គ្មានមីន# #សង្គម# #ព័ត៌មានសង្គម#

4805

១. សមាគម TAFTAC លើកទឹកចិត្តឱ្យកម្មករ កុំបារម្ភចំពោះការដំឡើងពន្ធនាំចូលពីកម្ពុជាទៅអាម៉េរិក

សមាគមវាយនភណ្ឌសម្លៀកបំពាក់ លើកទឹកចិត្តឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងនរ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសដំឡើងពន្ធលើផលិតផលនាំចូលពីគ្រប់ប្រទេសទាំងអស់ ដែលរួមមានទាំងកម្ពុជាផងដែរ ខណៈការអនុវត្តនឹងចូលជាធរមានពេញលេញនៅថ្ងៃទី៩ ខែមេសាខាងមុខនេះ។ 

២. ជនជាប់ចោទ៣រូប អាចនឹងត្រូវជាប់ទោស៦ខែ ដល់ ៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស

ជនត្រូវចោទ៣រូប ត្រូវបានសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទអំពើលួចមានស្ថានទោស ពោល គឺអាចនឹងត្រូវជាប់ពន្ធនាគារក្នុងម្នាក់យ៉ាងតិចពី៦ខែ ទៅដល់៣ឆ្នាំ។

៣. កម្ពុជា នឹងចូលរួមក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា

កម្ពុជា នឹងចូលរួមក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន តំណាងដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

៤. រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីននៃទិវា អន្តរជាតិយល់ដឹងអំពីមីន ៤ មេសា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារលិខិតអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥ ដែលប្រារព្ធឡើងក្រោមប្រធានបទ "ការពារជីវិត កសាងសន្តិភាព" ។

៥. សហរដ្ឋអាមេរិកហាមប្រាមបុគ្គលិករដ្ឋាភិបាលដែលនៅក្នុងប្រទេសចិនមិនឲ្យមានទំនាក់ទំនងស្នេហា ជាមួយពលរដ្ឋចិន

សហរដ្ឋអាមេរិកបានហាមឃាត់បុគ្គលិករដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនពីការមានទំនាក់ទំនងស្នេហា ឬផ្លូវភេទជាមួយពលរដ្ឋចិន ។ សេវាកម្មព័ត៌មានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយនេះត្រូវបានដាក់ឲ្យចូលជាធរមានដោយការចាកចេញពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nicholas Burns ក្នុងខែមករាមិនយូរប៉ុន្មានមុនពេលគាត់ចាកចេញពីប្រទេសចិន ហើយអនុវត្តផងដែរចំពោះសមាជិកគ្រួសារ និងអ្នកម៉ៅការជាមួយនឹងការបោសសំអាតសន្តិសុខ។

៦. តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង សម្រេចដកប្រធានាធិបតីលោក Yoon ចេញពីតំណែង

តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានដកលោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ដោយបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនខែ និងជម្លោះផ្លូវច្បាប់ បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹកយ៉ាងខ្លីកាលពីខែធ្នូ និងបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនយោបាយ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)