发布作品

简体中文

TNAOT News

· 04-05

សម្តេចធិបតី ៖ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់

#ហ៊ុន ម៉ាណែត# #ឆ្នេរសមុទ្ររាម# #NEW NEWS# #សង្គម# #នាយករដ្ឋមន្ត្រីកម្ពុជា# #ព័ត៌មានសង្គម# #មូលដ្ឋានទ័ព#

2842

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។ នេះបើតាមការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានមានប្រសាសន៍ថា «កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយមកដាក់មូលដ្ឋានទ័ពនៅកម្ពុជា ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេស គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។សម្តេចធិបតី បានបន្តថា ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ច- សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្រប- តាមបាវចនានៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា មូលដ្ឋានសមុទ្ររាមបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈជំនួយឥតសំណងពីរដ្ឋាភិបាលចិន ក្រោមការចោទប្រកាន់ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកដែលថាមូលដ្ឋានសមុទ្រនេះអាចនឹងត្រូវបានប្រទេសចិនប្រើប្រាស់ដើម្បីពង្រឹងអំណាចរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជាបានច្រានចោលជាបន្តបន្ទាប់ ព្រមទាំងបង្ហាញតម្លាភាពនៃដំណើរការសាងសង់ផងដែរ៕

 

 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (5)

Chernak

· 04-07

🤗🤗

មិត្ត1000326902

· 04-06

😍😍😍

VIT Jmr123

· 04-05

loy

អូនតា លេខកូដ63230368

· 04-05

👌👌👍

កូដណែនាំ 91815366

· 04-05

👌👌

  • 1
前往