
TNAOT News
· 04-05
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥
#ក្រសួងការងារ# #បណ្តុំព័ត៌មានថ្មីៗ# #ពលករខ្មែរ# #ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ# #សង្គម# #ក្រុងសៀមរាប# #ព័ត៌មានសង្គម#
4046
១. រដ្ឋាភិបាលកម្ពុជា ស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានផ្ញើលិខិតទៅកាន់ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។
២. ដើម្បីឆ្លើយតបបន្ទាន់គ្រោះមហន្តរាយ កើតឡើងជាយថាហេតុ ប្រមុខរដ្ឋាភិបាលកម្ពុជា ជម្រុញកងទ័ពជើងទឹកត្រូវដុសខាតសមត្ថភាព និងពង្រឹងសម្ភារៈបច្ចេកទេសឲ្យបានល្អ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនិងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ។
៣. ពិធីបំបួសកុលបុត្រ ១០០រូប ទៅតាមលំអានព្រះពុទ្ធសាសនា នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប
សាលាអនុគណក្រុងសៀមរាប សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ទទួលបានការគាំទ្រពីព្រះសង្ឃ និងពុទ្ធបរិស័ទពីប្រទេសភូមា បានរៀបចំពិធីបំបួសកុលបុត្រចំនួន ១០០រូប នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។
៤. អស្ចារ្យមែន! កម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់ល្អប្រសើរ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២៤
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការធ្វើដំណើរកាន់តែល្អឡើងជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍ Travel & Tourism Development Index 2024- TTDI របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum - WEF)។
៥. គិតត្រឹមដើមខែមេសា អាជ្ញាធរខេត្តសៀមរាបសម្រេចការងាររៀបចំ«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» បានប្រមាណ ៨០% ហើយ
ដើមខែមេសានេះការរៀបចំតុបតែង តាំងលម្អរក្នុងទីតាំងប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតំបន់អង្គរ និងក្រុងសៀមរាបក្រោមប្រធាបទ "ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី" សម្រេចបានប្រមាណ៨០ភាគរយហើយ។
៦. រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានយន្តជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធស្ពានអាកាស “មរតកតេជោ” នៅថ្ងៃទី៧ខាងមុខ
រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
៧. ពលករខ្មែរ អរគុណរដ្ឋាភិបាលដែលជួយសម្រួលថ្លៃសេវាចេញ-ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំខ្មែរ
ពលករខ្មែរ អរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
៨. សម្តេចធិបតី ៖ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។ នេះបើតាមការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃសៅរ៍ ទី ៥ ខែមេសា ឆ្នំា ២០២៥៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

全部评论 (2)
កូដណែនាំ 91815366
· 04-07
😍😍
អូនតា លេខកូដ63230368
· 04-06
😍😍
- 1
前往页