发布作品

简体中文

TNAOT News

· 04-05

រដ្ឋបាលខេត្តស្ទឹងត្រែង ស្នើដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់កុំដំឡើងថ្លៃសេវាកំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

#ពិធីបុណ្យចូលឆ្នាំខ្មែរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលបាលខេត្តស្ទឹងត្រែង#

2842

រដ្ឋបាលបាលខេត្តស្ទឹងត្រែង បានស្នើដល់អាជីវកម្មទទួលទេសចរ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តទាំងអស់ដែលរួមមានម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន សូមជួយរៀបចំតុបតែងលម្អនៅទីតាំងអាជីវកម្មឲ្យបានស្អាតសមរម្យ និងកុំដំឡើងថ្លៃសេវាផ្សេងៗ កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  



នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៥ ខែមេសានេះបានឲ្យដឹងថា ចំពោះការចូលរួមរៀបចំតុបតែងលម្អបរិវេណជុំវិញទីតាំងអាជីវកម្មរៀងៗខ្លួនឱ្យបានស្អាតសមរម្យ ធានាបានការគ្រប់គ្រងសំណង់រឹង-រាវ បរិស្ថាន អនាម័យ និងសោភ័ណភាពល្អប្រសើរ ក៏ជាការរួមចំណែកមួយដើម្បីទាក់ទាញ បង្កលក្ខណៈដល់ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តស្ទឹងត្រែងឱ្យបានច្រើនកុះករ។ 

ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានស្នើដល់អាជីវកម្មទទួលទេសចរ និងប្រតិបត្តិករទេសចរ សហការពង្រឹង គុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបាន សមរម្យ ព្រមទាំងបង្ហាញនូវការធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍ទេសចរដោយភាតរភាពនិងកក់ក្ដៅ។ បន្ថែមពីនេះទៀតរដ្ឋបាលខេត្តក៏បានទទូចឲ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដើម្បីបង្កើននូវ ការជឿទុកចិត្តពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គមផងដែរ​៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)