发布作品

简体中文

TNAOT News

· 04-06

អ្នកដំណើរជាជនបរទេសប្រមាណជិត៥០នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងលើផ្លូវល្បឿនលឿនក្នុងក្រុងតូក្យូ

#NEW NEWS# #ព័ត៌មាន# #ទីក្រុងតូក្យូ# #គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុង# #ព័ត៍មានអន្តរជាតិ# #អ្នកដំណើរ# #ជនបរទេស#

2210

​ប៉ូលិសបាននិយាយថា មនុស្សចំនួន ៤៧ នាក់ ដែលភាគច្រើនជាជនបរទេសបានរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍មួយបានបុកពីក្រោយរថយន្តមួយគ្រឿងទៀត ខណៈដែលរថយន្តទាំងពីរកំពុងធ្វើដំណើរស្របផ្លូវជាមួយគ្នានៅលើផ្លូវល្បឿនលឿនមួយនៅភាគខាងលិចទីក្រុងតូក្យូ។

 

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១០៖១៥ នាទីព្រឹកម៉ោងក្នុងស្រុកនៅជិតមាត់ផ្លូវរូងក្រោមដី Kobotoke នៅលើផ្លូវ Chuo Expressway ក្នុង Hachioji។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាគ្មានជនរងគ្រោះណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ រថយន្តក្រុងនេះ បានចាកចេញពីស្ថានីយ៍ JR Tokyo ហើយកំពុងធ្វើដំណើរទៅកាន់បឹង Kawaguchi ក្នុងខេត្ត Yamanashi ដែលនៅជិតខាង។

 

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដែល​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដដែល​បាន​​រំកិលតិចៗ នងឈប់​ដោយសារ​ចរាចរណ៍ ហើយ​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយ​អ្នកបើកបរ​រថយន្តក្រុង​ខាងក្រោយ​មិន​បាន​ចាប់អារម្មណ៍​ថា​រថយន្ត​ខាងមុខ​បាន​ជាន់​ហ្វ្រាំង​។ ប្រតិបត្តិករ Central Nippon Expressway Co. បាននិយាយថា ឧបទ្ទវហេតុនេះបាននាំឲ្យមានការបិទជាបណ្តោះអាសន្ននៃផ្លូវចេញក្រៅរវាងផ្លូវប្រសព្វ Hachioji និងផ្លូវបំបែក Sagamiko៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

精彩推荐