
TNAOT News
· 04-06
ក្រុមអ្នកសង្គ្រោះរកឃើញសពជនរងគ្រោះចំនួន៣នាក់បន្ថែមទៀត ដែលជាប់នៅអគារបាក់រលំក្នុងទីក្រុងបាងកក
#ព័ត៌មាន# #ជនរងគ្រោះ# #ទីក្រុងបាងកក# #ក្រុមអ្នកសង្គ្រោះបន្ទាន់# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
2269
សពជនរងគ្រោះ៣នាក់បន្ថែមទៀតដែលជាប់នៅខាងក្នុងអគារការិយាល័យសវនកម្មរដ្ឋដែលបានដួលរលំនៅក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ត្រូវបានក្រុមមន្ត្រីរកឃើញនៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ប្រតិបត្តិការរុះរើអគារ ៣០ ជាន់ និងជួយសង្គ្រោះជនរងគ្រោះដែលនៅសេសសល់បានឈានចូលដល់ថ្ងៃទី ១០ហើយបន្ទាប់ពីការដួលរលំដោយសារតែការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។
នៅម៉ោង ៧ យប់ថ្ងៃសៅរ៍ ក្រុមមន្ត្រីនៅនឹងកន្លែងបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ដើម្បីរុះរើរចនាសម្ព័ន្ធដែក ដោយបន្តប្រតិបត្តិការរហូតដល់ម៉ោង ១២ ព្រឹកថ្ងៃអាទិត្យ។ ក្នុងអំឡុងពេលប្រតិបត្តិការ គេបានរកឃើញម្រាមដៃដាច់មួយនៅតំបន់ C ។ ទោះបីជាយ៉ាងណាក៏ដោយ នៅវេលាម៉ោង ១៖០៥ នាទីព្រឹក ក្រុមមន្ត្រីបានបញ្ជាឲ្យដកខ្លួនចេញជាបណ្តោះអាសន្ន បន្ទាប់ពីមានការបាក់រលំសំណង់នៅតំបន់ B ។
រថយន្តសង្គ្រោះរបស់មូលនិធិ Ruamkatanyu បានដឹកសពជនរងគ្រោះទាំង២នាក់ ដែលជាប់ក្នុងនោះមានម្នាក់ជាប្រុស និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ភេទ ទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យ General Police ដើម្បីធ្វើកោសល្យវិច័យ និងកំណត់អត្តសញ្ញាណ។
ប្រតិបត្តិការបានបន្តឡើងវិញ ខណៈគ្រឿងជីកកកាយត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ B ដែលមានជនរងគ្រោះបន្ថែមទៀតត្រូវបានគេជឿថាជាប់នៅក្នុងដី។ នៅម៉ោង៥ព្រឹក ក្រុមសង្គ្រោះដែលអមដោយសត្វសុនខ K9 បានរកឃើញសពជនរងគ្រោះនៅតំបន់ C ។ គិតត្រឹមថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់ក្រៅផ្លូវការពីការដួលរលំអគារបានកើនឡើងដល់ ១៦ នាក់ហើយ។ ក្រុមមន្ត្រីកំពុងបន្តស្វែងរកមនុស្ស ៧៨ នាក់ដែលត្រូវបានគេជឿថាជាប់នៅខាងក្នុង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

បរិយាកាសព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាពោរពេញកណ្តាលទីក្រុងបាងកក

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

全部评论 (1)
កូដណែនាំ 91815366
· 04-07
🙏🙏🙏
- 1
前往页