
TNAOT News
· 04-06
រកឃើញជាលើកទី២ ករណីរោងចក្រកែច្នៃស្បែកសត្វជ្រូកនៅស្រុកស្ទឹងហាវ បញ្ចេញសំណល់រាវពុំបានសម្អាតត្រឹមត្រូវចូលទៅក្នុងតំបន់ទឹកសាធារណៈ
#ការបញ្ចេញសំណល់រាវ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3056
មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ។
ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីពេលថ្មីៗកន្លងមកនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រិត្យកម្មបរិស្ថានកិច្ច បានចុះត្រួតពិនិត្យជាថ្មីម្តងទៀត លើទីតាំងក្រុមហ៊ុន CS TAN CO., LTD. ដែលបានកែច្នៃស្បែកសត្វជ្រូក មានទីតាំង នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីក បង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវ ចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ នៅខាងក្រោយរោងចក្រ ប៉ុន្តែក្រុមហ៊ុនបានកាយប្រឡាយ ដីជំនួសវិញ ដើម្បីឲ្យទឹក ដែលដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។
ទន្ទឹមនោះ ក្រុមការងារបានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សាធាតុពុលលើសកម្រិតស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញរោងចក្ររបស់ក្រុមហ៊ុន CS TAN CO., LTD. បានប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយពេលក្រសួងបរិស្ថានចាត់វិធានការច្បាប់ដល់ក្រុមហ៊ុន កន្លងមក ក្រុមហ៊ុនបានលប់ប្រឡាយជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ ដែលក្រុមការងារក្រសួងបរិស្ថាន ធ្លាប់រកឃើញបានរួចរាល់ហើយ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ

ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច

全部评论 (0)