发布作品

简体中文

TNAOT News

· 04-06

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #ស្រុកស្ទឹងហាវ# #កូនផ្សោត# #ឧកញ៉ា គិត ស៊ូឡា# #សង្គម# #ព័ត៌មានសង្គម#

3776

១.លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដើរកម្សាន្ត និងទស្សនាទិដ្ឋភាពជាក់ស្តែងនៅតាមផ្លូវថ្មើរជើង

ស្រ្តីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដើរកម្សាន្ត និងទស្សនាទិដ្ឋភាពជាក់ស្តែងនៅតាមផ្លូវថ្មើរជើង (Walk Street) នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

២.ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

កូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល។

៣.ឧកញ៉ា គិត ស៊ូឡា ឧបត្ថម្ភថវិកាជាង ១លានដុល្លារ ដើម្បីអបអរទិវាខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា

ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ម្ចាស់ក្រុមហ៊ុន Royal Group ឧបត្ថម្ភថវិកាចំនួន ១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

៤.រកឃើញជាលើកទី២ ករណីរោងចក្រកែច្នៃស្បែកសត្វជ្រូកនៅស្រុកស្ទឹងហាវ បញ្ចេញសំណល់រាវពុំបានសម្អាតត្រឹមត្រូវចូលទៅក្នុងតំបន់ទឹកសាធារណៈ

មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ។

៥.មីយ៉ាន់ម៉ាព្រមានថា ភ្លៀងធ្លាក់ និងកំដៅខ្លាំងអាចបណ្តាលឲ្យផ្ទុះឡើងនៃជំងឺក្នុងចំណោមអ្នករស់រានមានជីវិតពីការរញ្ជួយដី

ភ្លៀងធ្លាក់នៅផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយគ្រោះរញ្ជួយដីកាលពីចុងសប្តាហ៍ ដែលភ្នាក់ងារផ្តល់ជំនួយបាននិយាយថាអាចធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងបង្កើនហានិភ័យនៃជំងឺ។

៦.ក្រុមអ្នកសង្គ្រោះរកឃើញសពជនរងគ្រោះចំនួន៣នាក់បន្ថែមទៀត ដែលជាប់នៅអគារបាក់រលំក្នុងទីក្រុងបាងកក

សពជនរងគ្រោះ៣នាក់បន្ថែមទៀតដែលជាប់នៅខាងក្នុងអគារការិយាល័យសវនកម្មរដ្ឋដែលបានដួលរលំនៅក្នុងសង្កាត់ Chatuchak ទីក្រុងបាងកក ត្រូវបានក្រុមមន្ត្រីរកឃើញនៅព្រឹកព្រលឹមថ្ងៃអាទិត្យ។

៧.ពុទ្ធោកូន! ក្មេងប្រុសម្នាក់ ជាសិស្សរៀនថ្នាក់ទី៩ ខឹងឪពុកម្ដាយស្ដីបន្ទោសរឿងស្លៀកខោរហែកជើង បានសម្រេចចិត្តជិះមកលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន

ក្មេងប្រុសម្នាក់ ជាសិស្សរៀនថ្នាក់ទី៩ ខឹងឪពុកម្ដាយស្ដីបន្ទោសរឿងស្លៀកខោរហែកជើង បានសម្រេចចិត្តជួលកង់បីជិះមកលើស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួនលិចបាត់ឈឹង

៨.ជាការពិតទេ! ស្ងាត់ៗ តារាកំប្លែង លោក ម៉ាដូណា បង្ហាញរូបភាពរៀបការជាមួយនារីម្នាក់

មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗតារាកំប្លែង លោក ម៉ាដូណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបញ្ជាក់ថាខ្លួនរៀបការជាមួយនារីម្នាក់។

៩.ប៉ូលិសចក្រភពអង់គ្លេសចោទប្រកាន់តារាកំប្លែង Russell Brand ពីបទរំលោភសេពសន្ថវៈ

ប៉ូលិសអង់គ្លេសបាននិយាយថា ពួកគេបានចោទប្រកាន់តារាសម្តែង-កំប្លែង Russell Brand កាលពីថ្ងៃសុក្រពីបទរំលោភសេពសន្ថវៈ និងជាច្រើនករណីទាក់ទងនឹងស្ត្រី៤នាក់ដាច់ដោយឡែកពីគ្នារវាងឆ្នាំ ១៩៩៩ និង ២០០៥។

១០.គ្រាប់អង្ករខ្មែរត្រូវបានយកមកកែច្នៃជាផ្ទាំងគំនូរដ៏អស្ចារ្យ

បងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាមមានគំនិតច្នៃប្រឌិតខ្ពស់ ដែលបានជ្រើសរើសយកគ្រាប់អង្ករខ្មែររួមមានអង្ករប្រភេទខ្សាយ និងដំណើប មកកែច្នៃជាផ្ទាំងគំនូរដ៏ស្រស់ស្អាតសម្រាប់លក់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅលើដងផ្លូវថ្មើរជើងមាត់ទន្លេ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

អូនតា លេខកូដ63230368

· 04-07

😍😍

កូដណែនាំ 91815366

· 04-07

😍😍

  • 1
前往