发布作品

简体中文

TNAOT News

· 04-07

រដ្ឋបាលខេត្តកំពង់ធំ ប្តេជ្ញាពង្រឹងគុណភាពផលិតផលស្វាគមន៍ទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

#ពិធីបុណ្យចូលឆ្នាំខ្មែរ# #NEW NEWS# #ខេត្តកំពង់ធំ# #សង្គម# #រដ្ឋបាលខេត្ត# #ទេសចរ# #ព័ត៌មានសង្គម#

2084

ខេត្តកំពង់ធំ ខិតខំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ខែមេសាឆ្នាំ២០២៥ ដោយសហការជាមួយអាជីវករ និង ប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យនិងរក្សាតម្លៃផលិតផលនិងសេវាឱ្យបានសមរម្យនិងមានការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយសុវត្ថិភាពពីអាជ្ញាធរមូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ធំ បានខិតខំជំរុញឱ្យមានការរៀបចំកែលម្អសោភណ្ឌភាពក្រុងស្ទឹងសែនដោយមានការតុបតែងភ្លើងពណ៌ក្នុងក្រុងតាមដងផ្លូវនិងដងស្ទឹងសែន មានដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ផ្សាររាត្រីលើឆ្នេខ្សាច់មាត់ស្ទឹង និងរៀបចំធ្វើសង្ក្រាន្តកំពង់ធំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ក្រៅពីនេះក៏មានការរៀបចំកម្មវិធីជាច្រើន សម្រាប់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តសង្ក្រាន្តកំពង់ធំ នៅតាមបណ្ដោយស្ទឹងសែន ដោយមានការដាក់ពង្រាយពាងទឹកជាច្រើន ការតាំងគោមផ្កាភ្ញី និងអំពូលភ្លើងចម្រុះពណ៌ ក្រមា មួកស្លឹកត្នោតផលិតផលក្នុងស្រុក ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិកំពង់ធំផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)