
TNAOT News
· 04-11
ទីបំផុតស្ពានខ្ពស់ជាងគេក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយ
#ឯកឧត្តម ផន រឹម# #ស្ពានលេខ២៨# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2082
នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០ បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺមុននិងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ផន រឹម នាព្រឹកនេះបានឲ្យដឹងថា ក្នុងការបើកដំណើរការជាបណ្តោះអាសន្ននេះ ជាជំហានដំបូងអនុញ្ញតសម្រាប់តែរថយន្តគ្រួសារ និងម៉ូតូចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច តែមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលើស្ពានជាដាច់ខាតដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។ ជាមួយគ្នានេះឯកឧត្តមអ្នកនាំពាក្យក៏បានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ យើងនឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង)ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ, អ៊ុតAC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់មន្សំមួយចំនួនទៀត។
សូមបញ្ជាក់ដែរថា ស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងប្រវែងសរុប ៥៣៧ម៉ែត្រ ស្ថិតក្នុងគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

全部评论 (0)