发布作品

简体中文

TNAOT News

· 04-11

អស្ចារ្យណាស់! តារាចម្រៀង អ្នកនាង ទេព បូព្រឹក្ស បេ្ដជ្ញានឹងនាំយកការសម្តែងសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ

#NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#

2129

តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានចាប់យកឱកាសធំត្រៀមខ្លួនឡើងទៅសម្ដែងនៅលើឆាកអន្តរជាតិ នៅ​ឯប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីដ៏ធំ «2025 ROUND Festival» ដែលតារាចម្រៀងម្ចាស់បទ«វិរៈនារី»រូបនេះត្រៀមជាស្រេចដើម្បីនាំយកនូវការបង្ហាញទស្សនីយភាពដ៏អស្ចារ្យជាបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់។

ក្នុងនោះ នៅលើផេកផ្លូវការរបស់ អ្នកនាង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបបែនេះថា៖ «2025 ROUND Festival in Malaysia. នាងខ្ញុំទេពបូព្រឹក្ស នឹងនាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល , របាំមណីមេខលា និង អប្សរា ជាលើទីមួយនៃសិល្បៈខ្មែរដែលនឹងរួមបញ្ចូលគ្នានៅលើឆាកអន្តរជាតិក្រោមទស្សនីយភាពបទ ‘ ទេវរាជ ‘ អ្វីដែលនាងខ្ញុំធ្លាប់ស្រមៃថានឹងដឹកដៃវប្បធម៌ទៅកាន់ឆាកអន្តរជាតិពេលនេះសម្រេចចេញជា ផ្លែផ្កាហើយ។ BRING OUR KHMER TO THE TOP»។

ក្រោយពីទទួលបាននៅដំណឹងនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើនបានសម្ដែងអារម្មណ៍រំភើប និងអបអរទៅកាន់ អ្នកនាង ទេព បូព្រឹក្ស ព្រមទាំងជឿជាក់យ៉ាងមុតមាំថាតារាស្រីរូបនេះនឹងមិនធ្វើឲ្យហ្វេនៗខុសបំណងនោះទេ ព្រោះកន្លងមកគ្រប់កម្មវិធីសម្ដែងនីមួយៗ អ្នកនាងតែងតែរិះរកអ្វីថ្មីៗនិងការសម្ដែងដ៏មានភាពទាក់ទាញធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលជក់ចិត្តផងដែរ៕ សម្រួលដោយ៖ Sun Darasy


免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)