发布作品

简体中文

TNAOT News

· 04-12

លោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីជាផ្លូវការ

#ប្រធានាធិបតី# #NEW NEWS# #ព័ត៌មាន# #លំនៅដ្ឋាន# #លោក Yoon Suk Yeol# #ចាកចេញ# #ព័ត៍មានអន្តរជាតិ#

1877


អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រទៅកាន់ផ្ទះឯកជនរបស់លោក មួយសប្តាហ៍បន្ទាប់ពីតុលាការធម្មនុញ្ញដកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ។

 

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រថយន្តដឹកទំនិញត្រូវបានគេមើលឃើញថាកំពុងបើកបរចូល និងចេញពីបរិវេណលំនៅដ្ឋានប្រធានាធិបតីដែលស្ថិតក្នុងសង្កាត់ Hannam-dong ដែលជាកន្លែងនៃប្រតិបត្តិការអនុវត្តច្បាប់ដ៏ធំនៅក្នុងខែមករា ដែលនាំទៅដល់ការឃុំខ្លួន Yoon ។ Yoon ដែលកំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីខែមីនា បន្ទាប់ពីតុលាការក្រុងសេអ៊ូលលុបចោលការចាប់ខ្លួនគាត់។

 

លោក Yoon និងប្រពន្ធរបស់គាត់ Kim Keon Hee រួមជាមួយនឹងសត្វចិញ្ចឹមចំនួន ១១ ក្បាលរបស់ពួកគេ បានត្រឡប់ទៅផ្ទះឯកជនរបស់ពួកគេវិញនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ នៅពេលដែលឡានពណ៌ខ្មៅរបស់គាត់មកដល់ច្រកទ្វារនៃបរិវេណប្រធានាធិបតី Yoon បានដើរចេញ ទាំងញញឹម និងគ្រវីដៃទៅកាន់អ្នកគាំទ្ររបស់គាត់ ចាប់ដៃ និងឱបពួកគេរាប់សិបនាក់ មុនពេលចូលឡានវិញ ហើយចាកចេញពីកន្លែងនោះ។យ៉ាងណាមិញ ក្រោយលោក Yoonត្រូវបានដកចេញពីតំណែង កូរ៉េខាងត្បូងក៏នឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃទី ៣ ខែមិថុនាខាងមុខដើម្បីត្រៀមជ្រើសរើសប្រធានាធិបតីថ្មីផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

កូដណែនាំ 91815366

· 04-12

👍👍

查看全部回复( 1 )
  • 1
前往