
TNAOT News
· 04-12
ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov ចេញមុខសុំទោសជាសាធារណៈក្រោយប្រើពាក្យសម្តីអសីលធម៌លើស្ត្រី
#លិខិតសុំទោសជាសាធារណៈ# #NEW NEWS# #គណនីហ្វេសប៊ុក# #អសីលធម៌# #សង្គម# #ព័ត៌មានសង្គម# #ស្រ្តី#
2221
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Zea Pov បានបង្ហោះនូវវីដេអូដោយប្រើប្រាស់ពាក្យសម្តីអសីលធម៌ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃសីលធម៌សង្គម តម្លៃស្ត្រី និងប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់ ហើយក៏ជាគម្រូមិនល្អសម្រាប់យុវជនខ្មែរគ្រប់រូប ជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងឥស្លាម រហូតនាំឱ្យមានការរីករាលដាលទៅជាជម្លោះរវាងពុទ្ធសាសនិក និងឥស្លាមសាសនិកថែមទៀត។ ហេតុនេះហើយទើប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រសួងកិច្ចការនារី អគ្គស្នងការនគរបាលជាតិ និងសមាគមន៍ខ្មែរឥស្លាមបានសហការគ្នា បានអញ្ជើញ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov មកសាកសួរទៅតាមនីតិវិធីច្បាប់ នៅអគ្គស្នងការនគរបាលជាតិ។
យ៉ាងណាមិញ ក្រោយពីបានធ្វើការណែនាំ សាម៉ីខ្លួនដែលមានឈ្មោះ Zea Pov បានទទួលស្គាល់កំហុសចេញវីដេអូសុំទោស និងសន្យាថានឹងមិនប្រើប្រាស់ពាក្សសំដីដែលមិនសមរម្យទៅថ្ងៃមុខទៀតទេ។ គណៈកម្មាធិការ បានអរគុណចំពោះប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ការពារ និងលើកតម្កើងនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

រូបរាងមិនកំណត់គ្រប់យ៉ាងទេ ស្ត្រីដែលមាននិស្ស័យទាំង៣នេះមានភាពរុងរឿងខ្លាំងណាស់សម្រាប់ស្វាមីនិងកូន

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

全部评论 (0)