发布作品

简体中文

TNAOT News

· 04-12

សម្ដេចធិបតី៖ ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជាដែលបានគាំទ្រក្នុងការអភិវឌ្ឍរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច-សង្គមកម្ពុជា

#NEW NEWS# #កម្ពុជា-ចិន# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម# #ប្រទេសចិន#

2767

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ដែលបានគាំទ្រក្នុងការអភិវឌ្ឍរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច សង្គមនៅទូទាំងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងផ្លូវជាតិលេខ ៧១សេ ដ៏មានសារៈសំខាន់នេះ ខណៈមិត្តចិនត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ទី១ ដែលកំពុងបានផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណងជាច្រើនជាបន្តបន្ទាប់ដើម្បីជួយសម្រួលដល់វិស័យអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលគិតជាទឹកប្រាក់សរុបមកដល់បច្ចុប្បន្នសរុបរហូតដល់៣០០០លានដុល្លារ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមានការប្រែប្រួល និងបន្តរឹងមាំទៅមុខទៀត ដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់ក្នុងរយៈពេល៦៧ ឆ្នាំកន្លងមកនេះ និងផ្អែកលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នាទៅវិញទៅមក ដោយមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាឡើយ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)