
TNAOT News
· 04-12
រថយន្តក្រុងសាធារណៈចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើរដោយមិនយកប្រាក់ចាប់ពីព្រឹកថ្ងៃទី១២ ខែមេសានេះ
#រថយន្តក្រុងសាធារណៈ# #NEW NEWS# #សង្គម# #មិនយកប្រាក់# #ព័ត៌មានសង្គម#
2438
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥នេះ រថយន្តក្រុងសាធារណៈ បានចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើរដោយមិនយកប្រាក់ ចាប់ពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខណៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានអញ្ជើញជូនដំណើរពលរដ្ឋឡើងរថយន្តផងដែរ។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចេញទៅស្រុកកំណើតតាមបណ្ដាខេត្តនានាតាំងពីព្រឹកព្រលឹមរង់ចាំប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់រដ្ឋបាលខេត្តរាជធានីភ្នំពេញនៅតាមចំណតដែលរថយន្តក្រុងត្រូវធ្វើដំណើរចេញទៅ។
គួរឲ្យដឹងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៥៩៧គ្រឿង ដើម្បីសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋ និងកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជន៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
អភិបាលខេត្តកំពត ស្នើសេវាករឲ្យរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

វីដេអូ៖ ចាក់ឲ្យពេញៗទុកទៅលេងស្រុក! តម្លៃប្រេងឥន្ធនៈចុះ១៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មេសា

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

全部评论 (0)