发布作品

简体中文

TNAOT News

· 04-12

“សប្ដាហ៍ភាពយន្តកម្ពុជា-ចិន” ឆ្នាំនេះ នឹងចែកសំបុត្រកុនហ្រ្វីចំនួន ៥៨៤សន្លឹកទៅកាន់អ្នកចូលចិត្តទស្សនាភាពយន្តនៅកម្ពុជា

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #សប្ដាហ៍ភាពយន្តកម្ពុជា-ចិន#

1968

ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យភាពយន្ត និងទូរទស្សន៍ “សប្តាហ៍ភាពយន្តកម្ពុជា-ចិន” នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមេសា ដែលសហការរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា និងសហការរៀបចំដោយ បណ្ណសារភាពយន្តចិន និងគណៈកម្មាធិការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី។

ព្រឹត្តិការណ៍ “សប្តាហ៍ភាពយន្តកម្ពុជា-ចិន”​ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ សិល្បៈភាពយន្ត និងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនោះ កម្មវិធីដ៍ពិសេសមួយនេះ នឹងអាចឱ្យទស្សនិកជនជាជនជាតិខ្មែរ ពេញចិត្តចំពោះភាពទាក់ទាញនៃភាពយន្តចិន ជាពិសេសបង្កើនការយល់ដឹងអំពីវប្បធម៌ និងសិល្បៈចិន ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ “សប្តាហ៍ភាពយន្តចិននៅកម្ពុជា” នឹងនាំមកជូននូវការទស្សនាភាពយន្ដឥតគិតថ្លៃ ដល់ទស្សនិកជនខ្មែរ និងចិនដែលរស់នៅលើទឹកដីខ្មែរ រួមមានរឿង៖ រឿងកំប្លែង "Detective Chinatown 1900" រឿងបែបទេវកថា "Creation of the Gods II: Demon Force" សាច់រឿងពិត "Big World" និងភាពយន្តគំនូរជីវចល "I Am What I Am 2" និងភាពយន្តល្បីៗផ្សេងជាច្រើនទៀត។

យ៉ាងណាមិញ សារព័ត៌មានត្នោត (Tnaot News) នឹងចូលរួមសហការជាមួយគណៈកម្មាធិការរៀបចំដោយ ចែកចាយសំបុត្រកុនចំនួន ៥៨៤ សន្លឹកដោយឥតគិតថ្លៃ។ ដូចនេះសូមអញ្ជើញមកទស្សនាភាពយន្តដោយឥតគិតថ្លៃទាំងអស់គ្នា ហើយដើម្បីអាចទទួលបានសំបុត្រកុនហ្រ្វី ឬ សូមផ្ញើសារទៅកាន់នៃគណនីហ្វេសបុកផេក “Tnaot Event” ដោយសរសេរ “ការមើលភាពយន្តដោយឥតគិតថ្លៃ + ចំណងជើងភាពយន្ត” នោះក្រុមការងារនឹងចុះឈ្មោះរបស់អ្នក និងប្រាប់ពីរបៀបទទួលបានសំបុត្រដោយឥតគិតថ្លៃ ខណៈសំបុត្រកុនចំនួន ៥៨៤ សន្លឹកនឹងចែករហូតចាប់ពីថ្ងៃទីពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមេសា រហូតដល់អស់។

សម្រាប់អ្នកដែលទទួលបានសំបុត្រកុនរួចហើយ ពួកគេអាចទៅទស្សនាខ្សែរភាពយន្តចំនួន០៤ខាងលើ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមេសា នៅរោងកុន Legend អូឡាំព្យា ដូចជារឿង " I Am What I Am 2" "Creation of the Gods II: Demon Force";​ "Detective Chinatown 1900" និង រឿង "Big World" ។ 

តោះចាំអីទៀត! ចូលរួមក្នុងសប្តាហ៍ភាពយន្តកម្ពុជា-ចិនទាំងអស់គ្នា ដើម្បីទទួលបាននូវបទពិសោធន៍ទាក់ទាញប្លែកនៃវប្បធម៌ភាពយន្តរបស់ប្រទេសចិន និងកម្ពុជា! មិនជួប មិនបែក!

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)