发布作品

简体中文

TNAOT News

· 04-13

ភាគខាងជើងប្រទេសចិន ប្រកាសអាសន្នចំពោះខ្យល់ដូចព្យុះទីហ្វុងដែលបក់មកពីប្រទេសម៉ុងហ្គោលី

#ភាគខាងជើង# #ប្រកាសអាសន្ន# #NEW NEWS# #ព័ត៌មាន# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

1961

ភាគខាងជើងប្រទេសចិនកំពុងប្រឈមមុខនឹងព្យុះទីហ្វុងនៅចុងសប្តាហ៍នេះ ដោយទីក្រុងប៉េកាំងបានពន្យារពេលព្រឹត្តិការណ៍កីឡាសំខាន់ៗ ផ្អាកសេវាកម្មរថភ្លើងរាប់សិប និងព្រមានប្រជាជន២២លាននាក់របស់ខ្លួនកុំឲ្យធ្វើដំណើរបើមិនចាំបាច់ដោយជើងហោះហើររាប់រយត្រូវបានលុបចោល។

 

ទីភ្នាក់ងារព័ត៌មានរដ្ឋបានរាយការណ៍ថា ខ្យល់ត្រជាក់ពីម៉ុងហ្គោលី ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ពាសពេញខេត្តភាគខាងជើងនៃប្រទេសចិនចាប់ពីថ្ងៃសុក្រ ដល់ចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់បក់ខ្លាំងខុសពីធម្មតា ដោយមានខ្យល់បក់រហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់បក់បោកខ្លាំងដែលនាំខ្សាច់ និងធូលីពីម៉ុងហ្គោលីគឺជារឿងធម្មតាទេ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឲ្យកើតមានកាន់តែធ្ងន់ធ្ងរ។ ទីក្រុងប៉េកាំងបានចេញការប្រកាសអាសន្នពណ៌ទឹកក្រូចជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំសម្រាប់ចុងសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងចំណោមបួនកម្រិត។

 

ព្រិលធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងគ្របដណ្តប់ផ្នែកខ្លះនៃតំបន់ចិននៅជាប់នឹងម៉ុងហ្គោលី ក៏ដូចជាភាគឦសាននៃប្រទេសចិន ខណៈដែលភាគខាងត្បូងប្រទេសចិនអាចរងការវាយប្រហារដោយព្យុះព្រិលខ្លាំងបំផុតរហូតមកដល់ពេលនេះ។ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងក្នុងទីក្រុងប៉េកាំងដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះ ដែលក្នុងនោះមនុស្សយន្តនឹងត្រូវប្រណាំងជាមួយមនុស្សដើម្បីបង្ហាញពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនក៏ត្រូវបានពន្យារពេលមួយសប្តាហ៍ផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)