
TNAOT News
· 04-14
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមលេងល្បែងទាញព្រ័ត្រ ក្រោមទិសស្លោក «សាមគ្គីភាព នាំមកនូវជ័យជំនះ»
#ចូលឆ្នាំថ្មីប្រពៃណីខ្មែរ# #NEW NEWS# #ខេត្តកណ្តាល# #សង្គម# #ជ័យជំនះ# #ទាញព្រ័ត្រ# #ព័ត៌មានសង្គម#
2122
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមលេងល្បែងទាញព្រ័ត្រ រួមសប្បាយជាមួយ យុវជន និងយុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រោមទិសស្លោក «សាមគ្គីភាព នាំមកនូវជ័យជំនះ» នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ។ ល្បែងទាញព្រ័ត្រ ជាល្បែងមួយដែលមានតាំងពី បុរាណកាលមក ហើយល្បែងមួយនេះ គេតែងនិយមលែង នៅពេលបុណ្យចូលឆ្នាំថ្មី។ ល្បែងនេះគេលេង ដោយប្រើកំលាំងកាយ និងចាត់ទុកជា ការហាត់កំលាំង ហាត់ប្រាណ អោយរាងកាយមានកំលាំង មានសុខ ភាពល្អ។
គួរបញ្ជាក់ផងដែរថា ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរ ដែលមានចារិក ក្នុងប្រាង្គប្រាសាទអង្គវត្ត។ ល្បែងទាញព្រ័ត្រ ក៏ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌ អរូបីយ ពិភពលោក នៅថ្ងៃទី២ខែធ្នូឆ្នាំ២០១៥៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

全部评论 (0)