发布作品

简体中文

TNAOT News

· 04-15

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាមមាន​ពលរដ្ឋជាង ៩៣ម៉ឺននាក់ ចូលរួមលេងកម្សាន្តអបអរសាទរឆ្នាំថ្មី

#ខេត្តកំពង់ចាម# #ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម#

1958

ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មាន​ពលរដ្ឋជាង ៩៣ម៉ឺននាក់ បានដើម្បីលេងកម្សាន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងទឹកដីខេត្តកំពង់ចាម ខណៈសន្ដិសុខ និងសណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពង់ចាម ចំនួន ៩៣១,៤៤៣នាក់។

តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ មានចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១២៦នាក់។

សម្រាប់ព្រឹត្តិការណ៍នេះមានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

អូនតា លេខកូដ63230368

· 04-16

👍👍

  • 1
前往