发布作品

简体中文

TNAOT News

· 04-15

ពលរដ្ឋខ្មែរសហការគ្នារៀបចំសង្ក្រាន្តនៅប៉ារីស ប្រទេសបារាំង ដោយមិនបំភ្លេចទំនៀមទម្លាប់ប្រពៃណីឡើយ

#NEW NEWS# #បារាំង# #សង្គម# #សង្ក្រាន្តនៅប៉ារីស# #ព័ត៌មានសង្គម#

1882

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅតំបន់អ៉ីដឺហ្វ្រង់ នៃប្រទេសបារាំង បានរៀបចំកម្មវិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោកជំទាវ ព្រមទាំងលោកជំទាវ អ៊ុន បូផាន់ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ និងមានក្រុមយុវជន និស្សិត បងប្អូនខ្មែរចូលរួមប្រហែល ៦០០នាក់ និងក៏មានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករផងដែរ។

ក្នុងពិធីដ៏អធិកអធមនេះ ក៏មានកម្មវិធីសាសនា សូត្រមន្តចម្រើនព្រះបរិត្ត លើករាសី សិរីសួស្តី ឆ្នាំថ្មី, ការលេងល្បែងប្រជាប្រិយ(បោះឈូង ទាញព្រាត់ លាក់កន្សែង និងវាយក្អម) ព្រមទាំងមានការសម្តែងរបាំ(របាំជូនពរ របាំគោះត្រឡោក និងរបាំត្រុដិ) បានប្រព្រឹត្តទៅប្រកបដោយក្តីសោមន្សរីករាយយ៉ាងក្រៃលែង។ បន្ថែមលើនេះ មានការរៀបចំប្លែកជាងឆ្នាំមុនៗដោយមានការដង្ហែរក្បួន និងរាំឆៃយ៉ាំតាមដងផ្លូវ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរផងដែរ។

 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)