
TNAOT News
· 04-15
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជិត ១លាននាក់ ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
#NEW NEWS# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2434
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជិត១លាននាក់។
សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ ៧៩៤ ៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤ ៥៣៧នាក់។
ក្នុងចំណោមភ្ញៀវទេសចរខាងលើនេះដែរ រួមមានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ ៧៦០ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ ៤ ៥០០នាក់, តំបន់បឹងទន្លេសាប ចំនួនប្រមាណ ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៤ ០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ចំនួនប្រមាណ ១៥ ០០០នាក់។
គួរឲ្យដឹងដែរថា អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបាន និងកំពុងលើកយក កេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ សម្រាប់រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ នេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

全部评论 (0)